បណ្តាវេជ្ជបណ្ឌិតបានព្រមានថា ការទទួលទានអំបិលច្រើនពេកអាចផ្តល់ផលអាក្រក់ដល់ខួរក្បាលក៏ដូចជាបេះដូង។ ការសិក្សាមួយបានរកឃើញថា មនុស្សវ័យចំណាស់់ដែលចូលចិត្តទទួលទានអាហារប្រៃ និងហាត់ប្រាណតិចតួចនឹងធ្វើឲ្យចុះអន់ថយសតិបញ្ញារបស់ខ្លួនឆាប់រហ័សជាងអ្នកដែលប្រយ័ត្នប្រយែងនៅក្នុងការទទួលទាន។
អំបិលត្រឹមតែជាងមួយស្លាបព្រាកាហ្វេក្នុង១ថ្ងៃអាចធ្វើឲ្យខួរក្បាលហាក់ដូចជាស្ទក់និងបន្ទាប់មកកើតជំងឺបាត់ការចងចាំនៅពេលក្រោយ។ តាមការសិក្សាលើកមុនបានបង្ហាញថា អំបិលគឺជាប្រភពគ្រោះថ្នាក់សម្រាប់បេះដូងប្រសិនជាគេទទួលទានវាក្នុងបរិមាណច្រើន ។ ការសិក្សាចុងក្រោយនេះធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់ប្រទេសកាណាដាដែលពិសោធលើមនុស្សប្រុសស្រីមានសុខភាពល្អ១២៦២នាក់វ័យ៦៧ឆ្នាំឡើងទៅ។ ការពិសោធនេះបានចំណាយពេលអស់ជាង៣ឆ្នាំ។
វេជ្ជបណ្ឌិតអាឡិចសាន់ដ្រា ហ្វ៊ីយ៉ូកកូមកពីសាកលវិទ្យាល័យតូរ៉ុនតូបាននិយាយថា ៖ «លទ្ធផលនៃការសិក្សារបស់យើងនេះបង្ហាញថា ការទទួលអាហារដែលមានសូដ្យូមច្រើនគួបផ្សំនឹងការហាត់ប្រាណតិចតួចគឺជាការធ្វើឲ្យខូចប្រយោជន៍ ជាពិសេសចំពោះអំពើដែលមានការទទួលស្គាល់នៃមនុស្សចំណាស់។ ប៉ុន្តែព័ត៌មានល្អគឺថាបណ្តាមនុស្សវ័យចាស់ណាដែលទទួលទានអាហារមានកម្រិតសូដ្យូមទាបពុំមានសញ្ញានៃការចុះអន់ថយផ្នែកការគិតនោះទេ។ កម្រិតដែលយើងចាត់ទុកថាខ្ពស់គឺបរិមាណអំបិល៧,៧ក្រាមក្នុង១ថ្ងៃ»។
តាមអ្នកស្រាវជ្រាវបានស្នើថា ក្មេងៗដែលមានអាយុពី១ឆ្នាំទៅ៣ឆ្នាំមិនគួរឱ្យបរិភោគអំបិលច្រើនជាង២ក្រាមក្នុង១ថ្ងៃទេ។ ក្មេងអាយុ៤ឆ្នាំទៅ៦ឆ្នាំអាចឱ្យទទួលទានអំបិល៣ក្រាមក្នុងថ្ងៃខណៈ៥ក្រាមក្នុងមួយ១ថ្ងៃនៅពេលដែលមានអាយុពី៧ទៅ១០ឆ្នាំ៕
ចែករំលែកព័តមាននេះ