ស្តាយណាស់… ឈោងចាប់ដៃគាត់មិនបាន
ខេត្តកណ្តាល ៖ បុរសជាគ្រូបង្រៀនភាសាចិនម្នាក់ បានលង់ទឹកទន្លេស្លា.ប់ខណៈចុះងូតទឹកតែម្នាក់ឯង
ខេត្តកណ្តាល ៖ បុរសជាគ្រូបង្រៀនភាសាចិនម្នាក់ បានលង់ទឹកទន្លេស្លា.ប់ខណៈចុះងូតទឹកតែម្នាក់ឯង
ខេត្តកណ្តាល ៖ បុរសជាគ្រូបង្រៀនភាសាចិនម្នាក់ បានលង់ទឹកទន្លេស្លាប់ខណៈចុះងូតទឹកតែម្នាក់ឯង កាលពីម៉ោង០៥ល្ងាចថ្ងៃទី១៧ កញ្ញា ស្ថិតនៅចំណុចក្នុងទឹកទន្លេបាសាក់ មុខវត្ដព្រែកស្ដី ក្នុងភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះលី ហៃភឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន និងជាគ្រូបង្រៀនភាសាចិន នៅសាលាអនុវិទ្យាល័យហ៊ុន សែន ព្រែកស្តី កាន់លិខិតឆ្លងដែន លេខE86771233 ។ យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះឆិ អ៊ុក នាយកសាលាអនុវិទ្យាល័យ ហ៊ុន សែន ព្រែកស្តីឱ្យដឹងថា កាលពីថ្ងៃទី១២ កញ្ញា ឈ្មោះ លី ហៃភឹង (ជនរងគ្រោះ ) បានមកបង្រៀនភាសារចិននៅអនុវិទ្យាល័យ ហ៊ុន សែន ព្រែកស្តី ។ លុះនៅវេលាកើតហេតុ ជនរងគ្រោះបានទៅងូតទឹកនៅក្នុងទន្លេបាសាក់ មុខវត្តព្រែកស្តីម្នាក់ឯង ហើយបាត់មិនឃើញមកវិញ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សុន សម្បត្ដិ ភេទប្រុស អាយុ៣៨ឆ្នាំ ក៏បានឱ្យដឹងដែរថា នៅវេលាម៉ោងកើតហេតុខាងលើ គាត់ជិះទូកមកបណ្តែតមងពីរនាក់កូនប្រុសគាត់នៅក្នុងទន្លេបាសាក់មុខវត្តព្រែកស្តី ។ លុះមកជិតដល់កន្លែងកើតហេតុ កូនប្រុសគាត់បានឃើញមានមនុស្សកំពុងលង់ទឹក រួចបានប្រាប់គាត់ថា មានមនុស្សលង់ទឹក តែគាត់ថាគ្មានទេ គឺគេមកងូតទឹកទេ ។ លុះបើកទូកមកដល់ចំណុចកើតហេតុ គឺពិតជាមានមនុស្សលង់ទឹកមែន ហើយគាត់បានបើកទូកចូលមកជួយ។ ភ្លាមនោះ កូនប្រុសគាត់បានលោតចុះទៅជួយចាប់ដៃជនរងគ្រោះ តែដោយទឹកជ្រៅចាប់ដៃពុំបាន ជនរងគ្រោះក៏លិចបាត់ទៅ ។
គាត់បានស្រែកហៅក្មេងពីរនាក់ ដែលនៅគោកឱ្យមកជួយរាវរក តែដោយទឹកជ្រៅពេករាវរកពុំឃើញ ក៏ឡើងគោកវិញ ។ក្រោយមក ទើបរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច ។
ចែករំលែកព័តមាននេះ