ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាទីព្រះ​​ពុទ្ធ​សាសនា​​ផ្សារ​ភ្ជាប់​​នឹង​សង្គម​​ផ្សព្វផ្សាយ​​លើក​ទី​15

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នា​​រសៀល​ថ្ងៃទី​២២ សីហា ​នៅ​សាល​ប្រជុំ​​ក្រសួង​ធម្ម​ការ​ និង​សាសនា​ ​មាន​ប្រារព្ធពិធី​​ផ្សព្វផ្សាយ​​​នាទីព្រះ​ពុទ្ធ​សាសនា​​ផ្សារ​ភ្ជាប់​​​ នឹង​សង្គម​​លើក​ទី​១៥ ក្រោម​អធិបតី​ភាព​លោក​មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ​ និង​សាសនា​ ​និង​​លោក​ជំទាវ​។ ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​អស់​លោក ​លោក​ជំទាវ​ជា​​រដ្ឋ​លេខាធិការ​​

រាជធានីភ្នំពេញ ៖ ​នា​​រសៀល​ថ្ងៃទី​២២ សីហា ​នៅ​សាល​ប្រជុំ​​ក្រសួង​ធម្ម​ការ​ និង​សាសនា​ ​មាន​ប្រារព្ធពិធី​​ផ្សព្វផ្សាយ​​​នាទីព្រះ​ពុទ្ធ​សាសនា​​ផ្សារ​ភ្ជាប់​​​នឹង​សង្គម​​លើក​ទី​១៥ ក្រោម​អធិបតី​ភាព​លោក​មិន ឃិន រដ្ឋ​មន្ត្រី​ក្រសួង​ធម្ម​ការ​ និង​សាសនា​ ​និង​​លោក​ជំទាវ​។ ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​អស់​លោក ​លោក​ជំទាវ​ជា​​រដ្ឋ​លេខាធិការ​​ អនុ​រដ្ឋ​​លេខា​ធិការ​ អគ្គ​នាយក អគ្គ​នាយក​រង ប្រធាន​មន្ទីរ​​ធម្ម​ការ​ និង​សាសនា​ទាំង​២៤​ខេត្ត​-​រាជធានី​  និង​លោក​អាចារ្យ​​ជាង​៤០០​​នាក់ ​ដែល​​មក​រៀន​សូត្រ​តួ​នាទី​ និង​ភារ​កិច្ច​​អាចារ្យ​ចាប់​តាំង​ពី​ថ្ងៃទី​​១៨-២៥​ សីហា ​ឆ្នាំ​២០១១ ។

លោក​រដ្ឋ​មន្ត្រី​​ មិន ឃិន ​មាន​ប្រសាសន៍​ថា ក្រោម​គំនិត​ផ្តួច​ផ្តើម​​ដ៏ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ​ក្រសួង​ធម្ម​ការ​ និង​សាសនា​​ មាន​តួនាទី​​សំខាន់​ក្នុង​ការ​ប្រមូល​ផ្តុំ​​លោក​អាចារ្យ​​ក្នុង​ទូទាំង​ប្រទេស​យក​មក​សិក្សា​រៀន​សូត្រ និង​តម្រង់​ទិស​​អាចារ្យ​ ដើម្បី​​ផ្សព្វ​ផ្សាយ​​នូវ​អារ្យ​ធម៌​​ប្រពៃណី​​ជាតិ​ខ្មែរ​ ​ឱ្យ​​ឯក​ភាព​គ្នា​ជាធ្លុង​មួយ​​នៅ​គ្រប់​​ពិធី​បុណ្យ​ដែល​មាន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង ។

លោក​​​​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​​ទៀត​ថា ​ក្នុង​ការ​សិក្សា​រៀន​សូត្រ​​ពី​​តួនាទី និង​​ភារ​កិច្ច​អាចារ្យ​​ ក៏​មាន​​នាទី​ព្រះពុទ្ធ​សាសនា​​ផ្សារ​ភ្ជាប់​​នឹង​សង្គម​​ ហើយ​​​ផ្ស​ព្វ​ផ្សាយ​​តាម​ប្រព័ន្ធ​​​ទូរទស្សន៍​គ្រប់​​ប៉ុស្តិ៍​ តាម​កាស្សែត​​វីដេអូ​ តាម​សារ​ព័ត៌​មាន។ល។ ​ដើម្បី​ឱ្យ​​ប្រជា​ពល​រដ្ឋ​​នៅទូទាំង​ប្រទេស​​បាន​ឃើញ​ បាន​យល់​ ​ហើយ​យក​ទៅ​ពិចារណា​​ តើ​សង្គម​កម្ពុជា​បច្ចុ​ប្បន្ន​រីក​ចម្រើន​​របៀប​​ណា? ​កន្លង​មក​ក្រសួង​ធម្ម​ការ និង​សាសនា​​ បាន​​ពិនិត្យ​ឃើញ​គម្រោង​បុណ្យ​នីមួយៗ​​ប្រារព្ធ​ពិធី​​ប្លែកៗ​​ពីគ្នា​​ ដូច្នេះ​ហើយ​បាន​ជា​ក្រសួង​ធម្ម​ការ​ និង​សាសនា​ក្រោមគំនិត​ផ្តួច​​ផ្តើម​​រ​បស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​​បានផ្តល់​​អនុ​សាសន៍​ល្អៗ​ដល់ក្រសួង​​ធម្ម​ការ និង​សាសនា​​​កែ​សម្រួល​ឱ្យ​មាន​ការ​​ឯក​ភាព​ជាធ្លុង​មួយ​ក្នុងទូទាំង​ប្រទេស។ ​ហេតុ​នេះ​ហើយ​ទើប​ក្រសួង​​ធម្ម​ការ​ និង​សាសនា​អញ្ជើញ​លោក​អាចារ្យ​ទាំង​២៤​ខេត្ត​-រាជ​ធានី​​មក​​រៀន​សូត្រ​​ពីតួនាទី និង​ភារ​​កិច្ច​របស់​អាចារ្យ​​ដើម្បី​​​តម្រង់​ទិស​យក​ភាព​សុក្រឹត និង​ត្រឹមត្រូវ​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជាគោរព​ប្រតិ​បត្តិ​​ទៅតាម​ប្រពៃណី​ជាតិ​ខ្មែរ​យើង ។

លោក​រដ្ឋ​មន្ត្រី​ មិន ឃិន បាន​គូស​​បញ្ជាក់​​អំពី​នាទី​​ព្រះ​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​​នឹង​សង្គម​​លើក​ទី​១៥ ដែល​មាន​ការ​សម្តែង​ព្រះ​ធម៌​ពី​សំណាក់​ព្រះ​ឧត្តម​មុនី ចរិយា ឈឹង ​ប៊ុន​ឈា ​សមា​ជិក​ថេរ​សភា​​ និង​ជា​ព្រះចៅ​អធិ​ការ​វត្ត​​​ស្រះ​ចក ​ព្រះ​ញាណ​កោសល្យ​ យ៉ន សេង​យៀត សាកល​វិទ្យា​ធិការ​រង​នៃ សាកល​វិទ្យា​ល័យ​ព្រះ​សីហនុ​រាជ ព្រះ​មុនី​បា​លោ ជួន កក្កដា , ​ព្រះ​អង្គ​រង្សា ភារ​ ជា​ឧទ្ទេស​​សាចារ្យ ​ព្រះអង្គ​ ប៊ុន សារ៉ាត​​ ជា​ឧទ្ទេស​សាចារ្យ​បាន​ឡើង​សម្តែង​ព្រះធម៌​ស្តីពី​វឌ្ឍន​ធម៌ ៕