ព្យុះសង្ឃរា IRMA វាយប្រហារលើរដ្ឋផ្លរីដាលោក ត្រាំ ចេញការប្រកាសអាសន្ន
សហរដ្ឋអាមេរិក ៖ អមដោយខ្យល់យ៉ាងខ្លាំងក្លា និងភ្លៀងធ្លាក់ខ្លាំងបំផុត រួមជាមួយទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ព្យុះសង្ឃរា IRMA
សហរដ្ឋអាមេរិក ៖ អមដោយខ្យល់យ៉ាងខ្លាំងក្លា និងភ្លៀងធ្លាក់ខ្លាំងបំផុត រួមជាមួយទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ព្យុះសង្ឃរា IRMA
សហរដ្ឋអាមេរិក ៖ អមដោយខ្យល់យ៉ាងខ្លាំងក្លា និងភ្លៀងធ្លាក់ខ្លាំងបំផុត រួមជាមួយទឹកជំនន់ប្រកបដោយគ្រោះថ្នាក់ព្យុះសង្ឃរា IRMA បានបោកបក់ដល់ដែនដីរដ្ឋផ្លរីដា នាថ្ងៃទី១១ កញ្ញា ញ៉ាំងឱ្យប្រធានាធិបតីអាេមរិក លោកដូណាល់ ត្រាំ ចេញការប្រកាសអាសន្នពីគ្រោះមហន្តរាយធម្មជាតិ ហើយអះអាងថា លោកនឹងទៅកាន់ផ្លរីដានាពេលខាងមុខ ។
មជ្ឈមណ្ឌលខ្យល់ព្យុះអាមេរិក NHC គូសបញ្ជាក់ថា ជាមួយខ្យល់បោកបក់ក្នុងល្បឿន១៨៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះ IRMA បានមកដល់កោះ MARCO ISLAND ភាគខាងលិចផ្លរីដានាវេលាម៉ោង១៩និង៣៥នាទីម៉ោងសាកល ។ ពេលនេះក្រោមកម្លាំងខ្យល់១៧៥គីឡូម៉ែត្រក្នុង១ម៉ោង ព្យុះ IRMA ស្ថិតនៅតែប្រមាណជា១០គីឡូម៉ែត្រខាងជើងទីក្រុងកម្សាន្តមាត់សមុទ្រ NAPLES ហើយបោកបក់ឆ្ពោះទៅភាគខាងជើងរដ្ឋផ្លរីដា ។ ព្យុះ IRMA បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ រួចហើយនៅរដ្ឋផ្លរីដា ។ តុល្យការនោះបន្ថែមពីមនុស្សស្លាប់២៧នាក់ទៀតនៅតំបន់ការ៉ាអុីប ហើយបង្កការខូចខាតយ៉ាងមហាសាលរួចហើយព្រោះព្យុះនេះ ។ ព្យុះ IRMA មុននេះវាយប្រហារខ្លាំងក្លាលើប្រទេសគុយបា ពិសេសក្រុងឡាហាវ៉ាន បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការដាច់ភ្លើង ៕
ចែករំលែកព័តមាននេះ