ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ព្រឹទ្ធ​សភា​​យេ​ម៉ែន​ដែល​​ត្រូវ​របួស​​ជាមួយ​​ប្រធានា​ធិបតី​​ស្លា.ប់​ហើយ​

12 ឆ្នាំ មុន

ក្រសួង​ការ​ពារ​ប្រទេស​យេ​ម៉ែន​រាយ​ការណ៍​ថា ប្រធាន​ព្រឹទ្ធសភា​យេ​ម៉ែន​លោក​អាប់​ឌូឡា​ហ្ស៊ីស​ អាប់​ឌុល​ហ្គា​នី បាន​ទទួល​​មរណ​ភាព​ ហើយ​កាល​ពី​ថ្ងៃ​ទី​២២ សីហា នៅ​អារ៉ា​ប៊ី សា​អូ​ឌីត​ ដោយ​សាររ​បួស​ធ្ងន់​​ពេក​ពេល​រងការ​វាយ​ប្រហារ​ប្រឆាំង​វិមាន​ប្រធានា​ធិបតី​នៅ​ក្រុង​សា​ណា​កាល​ពី​ខែ​មិថុនា កន្លង​មក​នេះ​។

លោក​អាប់​ឌុល​ហ្គា​នី​ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​ដំបូង​គេ​របស់​រដ្ឋា​ភិ​បាល​ លោក​ប្រធានា​ធិបតី​ អាប់​ឌុល​ឡាហ៍​ សា​ឡេហ៍​ ដែល​ត្រូវ​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ទី​ក្រុង​រី​យ៉ាដ ដោយ​សារ​របួស​ធ្ងន់​ក្នុង​ការវាយ​ប្រហារ​ប្រឆាំង​វិមាន​ប្រធា​នា​ធិបតី​ក្រុង​សា​ណា​ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ដែល​បណ្តាល​ឱ្យ​លោក​សា​ឡេហ៍ និង​អ្នក​ទទួល​ខុស​ត្រូវ​យេ​ម៉ែន​៨៧​នាក់​ទៀត​ត្រូវ​របួស​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ប្រទេស​អារ៉ាប៊ី សា​អូឌីត​។

លោក​អាប់​ឌុល​ហ្គា​នី ប្រធាន​ព្រឹទ្ធ​សភា​ចាប់​តាំង​ពី​​ឆ្នាំ​២០០១​មក​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រទេស​ពី​ឆ្នាំ​១៩៩០​ដល់​១៩៩៤ ហើយ​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៩៤ទៅ​១៩៩៧។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​រដ្ឋា​ភិ​បាល​គូស​បញ្ជាក់​ថា សពលោក​អាប់​ឌុល​ ហ្គា​នី នឹង​ត្រូវ​បញ្ចុះ​នា​ថ្ងៃ​ទី​​២៤ សីហា នៅ​រដ្ឋ​ធានី​យេ​ម៉ែន ៕