លោកពូទីន ព្រមានអាមេរិក
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន វាយតម្លៃកាលពីថ្ងៃទី៥ កញ្ញា ថា
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន វាយតម្លៃកាលពីថ្ងៃទី៥ កញ្ញា ថា
សហរដ្ឋអាមេរិក-រុស្ស៊ី-អ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន វាយតម្លៃកាលពីថ្ងៃទី៥ កញ្ញា ថា ប្រសិនបើសហរដ្ឋអាមេរិកអនុម័តការសម្រេចផ្តល់ជំនួយអាវុធដល់អាជ្ញាធរអ៊ុយក្រែនបែបនេះនឹងបង្កើនភាពតានតឹងថែមទៀតក្នុងតំបន់ DONBASS របស់ពួកឧទ្ទាម ។
ក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស BRICS នៅក្រុង XIAMEN ចិន មេដឹកនាំរុស្ស៊ីថ្លែងថា ការផ្តល់អាវុធដល់តំបន់មានជម្លោះមួយនឹងពុំអាចរួមចំណែកដល់ដំណោះស្រាយដោយសន្តិវិធីមួយ ហើយនឹងគ្រាន់តែធ្វើឱ្យសភាពការណ៍កាន់តែតានតឹងថែមទៀតប៉ុណ្ណោះ ។
ទោះបីយ៉ាងណា ប្រមុខវិមានក្រឹមឡាំងគូសបញ្ជាក់ថា ការសម្រេចផ្តល់ ឬមិនផ្តល់អាវុធដល់ក្រុងគៀវជាសិទ្ធិអធិបតេយ្យរបស់សហរដ្ឋអាេមរិក រុស្ស៊ី ពុំអាចបញ្ចេញឥទ្ធិពលណាមួយឡើយ។
កាលពីដើមខែឧសភា ព្រឹទ្ធសភាអាមេរិកបានអនុម័តគម្រោងថវិកា សហព័ន្ធរហូតដល់ថ្ងៃទី៣០ កញ្ញា ២០១៧ ដែលគ្រោងផ្តល់ឱ្យអ៊ុយក្រែននូវជំនួយហិរញ្ញវត្ថុយ៉ាងតិច៤១០លានដុល្លារ ដែលរួមមានជំនួយខាងយោធាផង ៕
ចែករំលែកព័តមាននេះ