ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​យ៉ាង​ដែល​ស្ត្រី​ឡើង​ទម្ងន់​ក្រោយ​រៀប​ការ

6 ឆ្នាំ មុន

អាពាហ៍ពិពាហ៍​បាន​បញ្ចប់ ហើយ​វា​ជា​ពេលវេលា​ក្នុង​ការ​រើ​ចូល​ទៅ​លំនៅ​ដ្ឋា​ន​ថ្មី​របស់​អ្នក រៀន​ពី​ច្បាប់ទម្លាប់​ថ្មី និង​

អាពាហ៍ពិពាហ៍​បាន​បញ្ចប់ ហើយ​វា​ជា​ពេលវេលា​ក្នុង​ការ​រើ​ចូល​ទៅ​លំនៅ​ដ្ឋា​ន​ថ្មី​របស់​អ្នក រៀន​ពី​ច្បាប់ទម្លាប់​ថ្មី និង​សម្រប​ខ្លួន​រស់នៅ​ជាមួយ​មនុស្ស​ថ្មី​មួយ​ក្រុម ។ ទោះបីជា​កូនក្រមុំ​ភាគច្រើន​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ភាគច្រើន​នឹង​ឡើង​ទម្ងន់​ក្រោយ​ពេល​រៀប​ការ ។

ការ​ស្រាវជ្រាវ​ថ្មី​បាន​គាំទ្រ​ដល់​ការ​អះអាង​ដែល​ថា​គូ​ស្វាមីភរិយា​នឹង​ឡើង​ទម្ងន់​នៅ​ក្រោយ​ពេល​ពួក​គេ​រៀប​ការ​រួច ។ ប្រសិនបើ​អ្នក​ទើបតែ​រៀប​ការ ហើយ​ឆ្ងល់​ថា​តើ​មូលហេតុ​អ្វី​ធ្វើ​ឱ្យ​អ្នក​ឡើង​ទំហំ​ចង្កេះ ខាងក្រោម​នេះ​អាច​ជា​ចម្លើយ​មួយ​ចំនួន ។

១-​គម្រោង​របប​អាហារ​បរាជ័យ
ថ្ងៃ​អាពាហ៍ពិពាហ៍​បាន​ធ្វើ​ឱ្យ​អ្នក​បរាជ័យ​ក្នុង​ការ​បរិភោគ​អាហារ​តាម​គម្រោង​របស់​អ្នក​ដោយសារ​អ្នក​ត្រូវ​បរិភោគ​អាហារ​ច្រើន និង​មិន​ត្រូវ​តាម​ពេលវេលា​កំណត់​នៅ​ថ្ងៃ​ពិសេស​របស់​អ្នក ។ បន្ទាប់​ពី​រយៈពេល​២​ថ្ងៃ​ដ៏​ហត់នឿយ អ្នក​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដែល​អ្នក​បរិភោគ​អាហារ​ខាងក្រៅ​ផ្ទះ​ម្តងទៀត ។

លើស​ពី​នេះ​ព្រោះ​វា​ជា​ផ្ទះ​ថ្មី អ្នក​ត្រូវ​សម្រប​ទៅ​តាម​កាលវិភាគ​ប្រចាំ​ថ្ងៃ ដែល​បន្ថែម​ភាព​តានតឹង​ដល់​អ្នក ។ របប​អាហារ​មិនល្អ​រួម​ផ្សំ​ជាមួយនឹង​ភាព​តានតឹង​ធ្វើ​ឱ្យ​អ្នក​បាត់បង់​អាហារូបត្ថម្ភ ។ ដូច្នេះ​អ្នក​បន្ថែម​កាឡូរី​ដល់​រាង​កាយ ប៉ុន្តែ​គ្មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ។

លទ្ធផល​នៃ​កង្វះ​វីតាមីន​B ជាតិ​កាល់ស្យូម នាំ​ឱ្យ​អ្នក​ឃ្លាន​មិន​ត្រូវ​ពេលវេលា និង​កង្វះ​ថាមពល ។ អ្នក​នឹង​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​អ្នក​ឡើង​៥​គីឡូ ភ្លាម​ៗ ។

២-​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​អ្នក​ផ្លាស់​ប្តូរ
រឿង​ដំបូង​របស់​ស្ត្រី​ដែល​ទើបតែ​រៀប​ការ​រួច ថ្មី​ៗ ប្រហែលជា​ការ​ចំអិនម្ហូប​សម្រាប់​គ្រួសារ​ថ្មី​របស់​នាង ។ រាង​កាយ​របស់​អ្នក​ត្រូវ​នឹង​អាហារ និង​រសជាតិ​ជាក់លាក់​មួយ​ចំនួន។

ប៉ុន្តែ​អ្នក​ទំនងជា​ផ្លាស់​ប្តូរ​ទម្លាប់​នេះ​ដើម្បី​ធ្វើ​ឱ្យ​សាច់ថ្លៃ និង​ស្វាមី​សប្បាយចិត្ត និង​ទទួលយក​វិធីសាស្ត្រ​ចម្អិន​អាហារ​របស់​ពួក​គេ ។ រាង​កាយ​របស់​អ្នកមាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ដោយ​ការ​ផ្លាស់​ប្តូរ​លំនាំ​រំលាយ​អាហារ ។ ប្រសិនបើ​វា​ជា​អាពាហ៍ពិពាហ៍​អន្តរ​វប្បធម៌ អ្នក​ប្រហែលជា​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​របស់​អ្នក​ទាំង​ស្រុង ។

៣-​អ្នក​ចេញ​ទៅ​បរិភោគ​ខាងក្រៅ​ផ្ទះ​ញឹកញាប់
នៅ​ពេល​អ្នក​រៀប​ការ​ហើយ មាន​ន័យ​ថា​អ្នកមាន​សេរីភាព​ក្នុង​ការ​ចេញ​ទៅ​ក្រៅ និង​បរិភោគ​អាហារ​ខាងក្រៅ​ផ្ទះ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ជួនកាល​ថ្ងៃ​ធ្វើការ​ផង​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកមាន​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​ជា​ច្រើន​ដើម្បី​ស្គាល់​មិត្តភក្តិ ក្រុម​គ្រួសារ សាច់ញាតិ​ជាដើម ។

ជា​ញឹកញាប់​អាហារ​ខាងក្រៅ​ផ្ទះ​ភាគច្រើន​សំបូរ​កាឡូរី និង​មាន​អាហារូបត្ថម្ភ​តិច ។ ការ​បដិសេធ​នឹង​ការ​អញ្ជើញ​ទាំងនេះ​មិនមែន​ជា​រឿង​ល្អ​ទេ ។ ទាំង​អស់នេះ​នឹង​ធ្វើ​ឱ្យ​ទំហំ​ចង្កេះ​របស់​អ្នក​កើនឡើង ។

៤-​អ្នក​មិនសូវ​ខ្វល់ខ្វាយ​ពី​រូបរាង​របស់​អ្នក
មុន​ពេល​រៀប​អាពាហ៍ពិពាហ៍ អ្នក​នឹង​ផ្តោត​សំខាន់​ទៅ​លើ​រាង​ស្ល៊ី​ម​ស្អាត ពេលវេលា​នៅ​ក្នុង​កន្លែង​ហាត់ប្រាណ ការ​ត្រួតពិនិត្យ​លើ​ចំណីអាហារ​ដែល​អ្នក​បរិភោគ ។ ប៉ុន្តែ​នៅ​ពេល​ដែល​អាពាហ៍ពិពាហ៍​បាន​បញ្ចប់ ហើយ​ទំនួល​ខុស​ត្រូវ​កាន់តែ​ច្រើន អ្នក​នឹង​មិនសូវ​ខ្វល់ខ្វាយ​ពី​សុខភាព​របស់​អ្នក​ទេ ។

ស្ត្រី​ជា​ញឹកញាប់​មិន​ខ្វល់​ច្រើន​អំពី​រាង​កាយ ឬ​សម្បទា​របស់​ពួក​គេ​ទេ ។ ម៉ោង​ហាត់ប្រាណ​ត្រូវ​បាន​ជំនួស​ដោយ​ម៉ោង​ចម្អិន​អាហារ និង​ពួក​គេ​បរាជ័យ​ក្នុង​ការ​បរិភោគ​អាហារ​តាម​គម្រោង​របស់​ពួក​គេ ។ ការ​ផ្លាស់​ប្តូ​រទាំង​អស់នេះ​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ក្រោយ​អាពាហ៍ពិពាហ៍ ៕