ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រក​ឃើញ​សព​ទាំង​បង​ទាំង​ប្អូន​… កុំ​ថា​ឡើយ​សាច់ញាតិ អ្នក​ដទៃ​សែន​ក្ឌុក​ក្ឌួ​ល

6 ឆ្នាំ មុន

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់ និង​សោកសៅ​មួយ​បាន​ធ្វើ​ឱ្យ​ម្តាយ​ឪពុក​ស្រែក​ទ្រហោយំ

ខេត្តព្រៃវែង ៖ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់ និង​សោកសៅ​មួយ​បាន​ធ្វើ​ឱ្យ​ម្តាយ​ឪពុក​ស្រែក​ទ្រហោយំ នៅ​ពេល​ដែល​ពួក​គាត់​បាន​បាត់ បង់​ជីវិត​កូន​ម្តង​ដល់​ទៅ​២​នាក់ ដោយសារ​កូន​ទាំង​ពីរ​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពួក​គេ​នាំ​គ្នា​ទៅ​លេង​ទឹក​ដែល​កំពុង​ហូរ​កួច​នៅ​ទំនប់​បង្ហៀរ​ទួល​បារាយណ៍​កាលពី​ថ្ងៃ​ទី​១៩ សីហា​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ស្ថិត​ក្នុងភូមិ​បារាយណ៍​លិច សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​មនុស្ស​ចាស់​ក្មេង​មាន​ប្រុស​មាន​ស្រី​ជា​ច្រើន បាន​នាំ​គ្នា​មក​លេង​ទឹក​នៅ​ចំណុច​ខាងលើ លុះដល់​ម៉ោង​ប្រហែលជា​១២​និង​៤០​នាទី ស្រាប់តែ​មាន​ជន​រង​គ្រោះ​ចំនួន​៤​នាក់​បាន​លង់ទឹក ពេល​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល ហើយ​ភ្លាម​ៗ​គេ​ជួយ​ជន​រង​គ្រោះ​បាន​ចំនួន​២​នាក់ ចំណែកឯ​២​នាក់​ទៀត​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លិច​បាត់​ទៅ​ក្នុង​ទឹក​ដែល​កំពុង​ហូរ​កួច​នោះ ។ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជា​ច្រើន​បាន​នាំ​គ្នា​ចុះ​រាវរក​រហូត​ដល់​ម៉ោង​ប្រហែលជា​១៦​និង​៣០​នាទី ទើប​រាវរក​ឃើញ​ជន​រង​គ្រោះជា​បន្តបន្ទាប់​ដែល​ពួក​គេ​បាន​ស្លាប់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ខាងលើ​ឈ្មោះ វី ពិសាល ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ វី ពិសិដ្ឋ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ។ អ្នក​ទាំង​២​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មាន​ឪពុក​ឈ្មោះ វី ហ៊ា អាយុ​៤៧​ឆ្នាំ ម្តាយ​ឈ្មោះ ឡេ​ង ម៉ា​ប់ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោន​ដាំ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ។ សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​ក្តី​សោក​ស​ង្រែ​ង​យ៉ាង​សង្វេគ​បំផុត ៕