ក្មេងប្រុសម្នាក់ដើរវង្វេងផ្លូវម្នាក់ឯង រកម៉ែឪមិនទាន់ឃើញ
ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិបានប្រទះឃើញក្មេងប្រុសម្នាក់
ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិបានប្រទះឃើញក្មេងប្រុសម្នាក់
ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិបានប្រទះឃើញក្មេងប្រុសម្នាក់ ដើរតែឯងនៅពេលយប់ស្ងាត់សង្ស័យថា វង្វេងអាណាព្យាបាល ក៏ប្តឹងនៅនគរបាលប៉ុស្តិ៍អូរតាវ៉ៅឱ្យចាត់ការបន្ត ដើម្បីសង្គ្រោះក្មេងតូចម្នាក់នេះឱ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើងផងដែរ។ ហេតុការណ៍ប្រទះឃើញក្មេងប្រុសម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា តាមរយៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរតាវ៉ៅ បានរាយការណ៍មកកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ពីករណីមានក្មេងប្រុសម្នាក់ បានដើរវង្វេងផ្លូវដោយបានមកអង្គុយនៅចំណុចភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន។ ប្រភពបន្តទៀតថា លុះក្រោយពេលទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះទៅនាំក្មេងប្រុសខាងលើមកធ្វើការសាកសួរនៅការិយាល័យភ្លាមៗតែម្តង។ ក្រោយពីនគរបាលជំនាញធ្វើការសាកសួរក្មេងប្រុសនេះរួចមក រូបគេបានប្រាប់ថា ឈ្មោះ ឡេង ប៉ែត ភេទប្រុស អាយុ១៣ឆ្នាំ បានវង្វេងផ្លូវមកពីចំណុចគីឡូ១២ ខេត្តបាត់ដំបង។
បច្ចុប្បន្នក្មេងប្រុសខាងលើ បានស្នាក់នៅក្នុងស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីទំនាក់ទំនងរកអាណាព្យាបាលឱ្យនាំត្រលប់ទៅគេហដ្ឋានវិញ។ លើសពីនេះក្មេងប្រុសខាងលើហាក់ដូចជាមានសតិមិនសូវគ្រប់គ្រាន់នោះឡើយ ដោយសួរនាំជាច្រើនដងទើបរូបគេនិយាយបានតិចៗ។ ទោះបីជាយ៉ាងណាក៏ដោយប្រហែលជាក្មេងប្រុសខាងលើមានការភិតភ័យ ខណៈដើរម្នាក់ឯងក្នុងទិសដៅពីកើតមកលិច ឆ្ពោះពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន ហើយក៏ចង់យំស្រែក ខណៈសួ រនាំច្រើនផងដែរ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ត្រូវមើលថែរក្សាកូនចៅរបស់ខ្លួនឱ្យបានគង់វង្សមិនត្រូវបណ្តែតបណ្តោយឱ្យដើរម្នាក់ឯងបែបនេះទេ បើសិនជាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុនោះនាំឱ្យមានវិប្បដិសារីអស់មួយជីវិតជាក់ជាមិនខានឡើយ៕
ចែករំលែកព័តមាននេះ