អាហារគួរបរិភោគរាល់ថ្ងៃដើម្បីសម្អាតសរសៃឈាម និងបង្ការគាំងបេះដូង
សរសៃឈាមអាកទែរគឺជាសរសៃឈាមដែលបញ្ជូនឈាមមានអុកស៊ីសែនចេញពីបេះដូងទៅគ្រប់សរីរាង្គនៅក្នុងរាងកាយ ។ សរសៃឈាមអាកទែរដែលមានសុខភាពល្អត្រូវរឹងមាំ មានភាពយឺត និង
សរសៃឈាមអាកទែរគឺជាសរសៃឈាមដែលបញ្ជូនឈាមមានអុកស៊ីសែនចេញពីបេះដូងទៅគ្រប់សរីរាង្គនៅក្នុងរាងកាយ ។ សរសៃឈាមអាកទែរដែលមានសុខភាពល្អត្រូវរឹងមាំ មានភាពយឺត និង
សរសៃឈាមអាកទែរគឺជាសរសៃឈាមដែលបញ្ជូនឈាមមានអុកស៊ីសែនចេញពីបេះដូងទៅគ្រប់សរីរាង្គនៅក្នុងរាងកាយ ។ សរសៃឈាមអាកទែរដែលមានសុខភាពល្អត្រូវរឹងមាំ មានភាពយឺត និងអាចបត់បែនបាន ។
ការស្ទះសរសៃឈាមអាកទែរអាចនាំឲ្យមានបញ្ហាជាច្រើនដូចជាជំងឺសរសៃឈាមបេះដូងរួមទាំងជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមផ្នែកផ្សេងទៀតនៃរាងកាយ ។
ស្ថានភាពនេះអាចទប់ស្កាត់បានដោយការបរិភោគចំណីអាហារដែលជួយសម្អាតសរសៃឈាមអាកទែរ ។
ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចជួយសម្អាតសរសៃឈាមអាកទែរ និងជួយទប់ស្កាត់ជំងឺបេះដូងនានា ។
១-រមៀត
គ្រឿងទេសនេះមានផ្ទុកសារជាតិ curcumin ដែលវាមានសារធាតុការពារសរសៃឈាមបេះដូង ។ សារជាតិដែលចម្រាញ់ចេញពីរមៀតអាចកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ LDL និងការកកខ្លាញ់នៅក្នុងសរសៃឈាម ។
២-ខ្ទឹមស
ខ្ទឹមសត្រូវបានគេដឹងថាអាចបង្ការជំងឺបេះដូង កាត់បន្ថយបញ្ហាក្រិនសរសៃឈាម និងបន្ថយសម្ពាធឈាម ។ ខ្ទឹមសមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការការកកខ្លាញ់នៅក្នុងសរសៃឈាម ។ ខ្ទឹមសគឺជាអាហារដែលល្អបំផុតក្នុងការការពារជំងឺគាំងបេះដូង ។
៣-ខ្ញី
ខ្ញីមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ។ វាមានសារធាតុ gingerols និង shogaols ដែលពួកវាជាសមាសធាតុការពារបេះដូងដ៏ពូកែ ។ សារធាតុចម្រាញ់ចេញពីខ្ញីអាចទប់ស្កាត់ការស្ទះសរសៃឈាមនិងការពារជំងឺគាំងបេះដូង ។
៤-ម្ទេស
ម្ទេសផ្ទុកសារធាតុ capsaicin ដែលអាចទប់ស្កាត់កូឡេស្តេរ៉ូលអាក្រក់ LDL បានដោយធម្មជាតិ ។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជួយពង្រឹងលំហូរឈាម ។ វាមានប្រសិទ្ធភាពបំផុតក្នុងការលាងសម្អាតសរសៃឈាម ។
៥-ក្រូចឆ្មារ
ក្រូចឆ្មារអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ទប់ស្កាត់ការបំផ្លាញដោយអុកស៊ីតកម្ម និងធ្វើឲ្យសរសៃឈាមអាកទែរមានសុខភាពល្អ ។ វាផ្ទុកវីតាមីនC ដែលជួយកាត់បន្ថយការរលាក និងពង្រឹងសរសៃឈាមអាកទែរ ៕
ចែករំលែកព័តមាននេះ