ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជការវរៈការពារព្រំដែនគោកលេខ៥០៣ បានបកស្រាយការរិះគន់ថា ៖ កាងឈ្មួញនាំមាត់ទាចូលពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ការបកស្រាយនេះ ត្រូវបានធ្វើនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅទីបញ្ជាការវរៈការពារព្រំដែនគោកលេខ៥០៣ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈការពារព្រំដែនគោកលេខ៥០៣ ចំណុះយោធភូមិភាគទី៥ បានប្រាប់ថា ៖ កាលពីថ្មីៗនេះ មានព័ត៌មានក្នុងស្រុកបានផ្សាយរិះគន់លោក ថាកាងឈ្មួញនាំមាន់ទាចូលពីប្រទេសថៃ ចូលតាមច្រករបៀងអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
លោកបានបញ្ជាក់ថា ៖ ក្រោយពីមានការរិះគន់ប៉ះពាល់ដល់អង្គភាព និងលោកដែលរិះគ្មានការពិត និងចេញផ្សាយព័ត៌មានខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈ មានតែការចោទប្រកាន់គ្មានការបកស្រាយ ។
ទើបពេលនេះ លោកសុំបកស្រាយថា ៖ ឈ្មួញនាំមាន់ទាចូលជាការពិត តែការនាំចូលនោះ មន្ត្រីជំនាញពេទ្យសត្វខេត្តបន្ទាយមានជ័យ បានបង្ហាញលិខិតស្នាមថា ៖ មាន់ទាដែលនាំចូលនោះ គឺមានច្បាប់ត្រឹមត្រូវ និងត្រួតពិនិត្យពីមន្ត្រីជំនាញ ទើបលោកហ៊ានសម្រេចឲ្យនាំចូល ។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានបញ្ជាក់ថា ៖ ដោយដាក់វិធានការពីគណៈបញ្ជាការឯកភាពខេត្ត អនុវត្តន៍តាមសេចក្តីណែនាំពីក្រសួងមហាផ្ទៃ ដើម្បីលុបបំបាត់ច្រករបៀងខុសច្បាប់ និងទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ និងទំនិញគេចពន្ធលួចនាំចូលល្មើសនឹងច្បាប់ ។
លោកបានដាក់វិធានការលុបបំបាត់ច្រករបៀងខុសច្បាប់ និងទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ នៅពេលនេះ ត្រូវបានបិទអស់ហើយ បើកងកម្លាំងណាមួយហ៊ានបើកច្រករបៀង ល្មើសច្បាប់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕
ចែករំលែកព័តមាននេះ