សម្លា.ប់ជនប្រដាប់អាវុធ3នាក់ដែលបា.ញ់លើប៉ូលិស
អីុស្រាអែល ៖ យោងតាមប៉ូលិសថា ជនប្រដាប់អាវុធ៣នាក់ កាលពីថ្ងៃទី១៤ កក្កដា បានបា.ញ់ប្រហារមកលើប៉ូលិសអីុស្រាអែលនៅទីក្រុងហ្សេរុយសាឡឹមចាស់មុនពេលរត់គេចខ្លួនទៅកាន់ទីតាំង
អីុស្រាអែល ៖ យោងតាមប៉ូលិសថា ជនប្រដាប់អាវុធ៣នាក់ កាលពីថ្ងៃទី១៤ កក្កដា បានបា.ញ់ប្រហារមកលើប៉ូលិសអីុស្រាអែលនៅទីក្រុងហ្សេរុយសាឡឹមចាស់មុនពេលរត់គេចខ្លួនទៅកាន់ទីតាំង
អីុស្រាអែល ៖ យោងតាមប៉ូលិសថា ជនប្រដាប់អាវុធ៣នាក់ កាលពីថ្ងៃទី១៤ កក្កដា បានបាញ់ប្រហារមកលើប៉ូលិសអីុស្រាអែលនៅទីក្រុងហ្សេរុយសាឡឹមចាស់មុនពេលរត់គេចខ្លួនទៅកាន់ទីតាំងប្រាង្គហ៍ព្រះវិហារអ៊ិស្លាម ហើយត្រូវប៉ូលិសដេញតាមរួចបាញ់សម្លាប់ ។
ដោយពុំផ្តល់ភាពលម្អិតថែមទៀត ប៉ូលិសអីុស្រាអែលនិយាយថា ប៉ូលិសច្រើននាក់រងរបួសធ្ងន់ក្នុងការវាយប្រហារនេះ ។ វាជាការវាយប្រហារដោយអាវុធទ្រង់ទ្រាយបែបនេះលើកដំបូងពុំធ្លាប់មានចាប់តាំងពីច្រើនឆ្នាំមកហើយ នៅតំបន់ទីក្រុងហ្សេរុយសាឡឹមចាស់ ស្ថិតនៅក្រុងហ្សេរុយសាឡឹមភាគខាងកើតកាន់កាប់ដោយអីុស្រាអែល ។ ប្រាង្គព្រះវិហារអ៊ិស្លាមនៅក្រុងហ្សេរុយសាឡឹមជាទីតាំងសក្ការបូជាសំខាន់ទី៣របស់សាសនាអ៊ិស្លាម ។
ចាប់តាំងពីខែតុលា ឆ្នាំ២០១៥មក អីុស្រាអែល និងបណ្តាដែនដីប៉ាឡេស្ទីនដែលអីុស្រាអែលកាន់កាប់កើតមានអំពើហិង្សាជាប់រដឹក បណ្តាលឱ្យជនជាតិប៉ាឡេស្ទីនស្លាប់២៨០នាក់ ចំណែកជនជាតិអីុស្រាអែល៤២នាក់ អាមេរិក២នាក់ ហ្សកដានី២នាក់ អេរីត្រេម្នាក់ ស៊ូដង់ម្នាក់ និងអង់គ្លេសម្នាក់ក៏ស្លាប់ដែរ ។ ជនប៉ាឡេស្ទីនភាគច្រើនដែលស្លាប់ជាអ្នកវាយប្រហារមានវ័យក្មេងៗដោយប្រើកាំបិតជាអាវុធ ៕
ចែករំលែកព័តមាននេះ