ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​2​នាក់​ស្លា.ប់​ពេល​ទៅ​យក​ព័ត៌មាន

6 ឆ្នាំ មុន

អ្នកកាសែត​បារាំង លោក STEPHAN VILLENEUVE បាន​ស្លា.ប់​ក្រោយ​រង​របួសធ្ងន់​មក​ពី​ការ​ផ្ទុះ​គ្រាប់​មីន​មួយ​គ្រាប់​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងជើង​អីុរ៉ា​ក់ ។ នេះ​ជា​ការ​ប្រកាស​របស់​ទូរទស្សន៍​បារាំង​នា​ថ្ងៃ​ទី​២០ មិថុនា ។

អ្នកកាសែត​បារាំង លោក STEPHAN VILLENEUVE បាន​ស្លាប់​ក្រោយ​រង​របួសធ្ងន់​មក​ពី​ការ​ផ្ទុះ​គ្រាប់​មីន​មួយ​គ្រាប់​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងជើង​អីុរ៉ា​ក់ ។ នេះ​ជា​ការ​ប្រកាស​របស់​ទូរទស្សន៍​បារាំង​នា​ថ្ងៃ​ទី​២០ មិថុនា ។

មុន​នេះ ទូរទស្សន៍​បារាំង និង​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន RSF ប្រកាស​ថា អ្នកកាសែត​បារាំង​៣​នាក់​រង​របួស​ក្នុង​ទីក្រុង​ធំ​ទី​២​នេះ​របស់​អីុរ៉ា​ក់ ហើយ​បញ្ជូន​ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៃ​មូលដ្ឋាន​យោធា​អា​មេ​រិ​កមួយ ចំណែក​អ្នកកាសែត​ជនជាតិ​ឃើ​តម្នាក់​ដែល​អមដំណើរ​ពួក​គេ​ត្រូវ​ស្លាប់ ។

លោក STEPHAN VILLENEUVE និង​សហការី លោកស្រី VERONIQUE ROBERT រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន ពេល​រៀបចំ​ធ្វើ​សេចក្តីរាយការណ៍​ពី​ការ​តាម​ប្រមាញ់​ពួក​ជី​ហា​ដ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល ។ ជា​អ្នកកាសែត​រាយការណ៍​តាម​រូបភាព​លោក STEPHAN VILLENEUVE ធ្លាប់​ប្រឡូក​យក​ព័ត៌មាន​ពី​ជម្លោះ​ជា​ច្រើន​លើ​ពិភពលោក​ក្នុង​អាជីព​របស់​លោក ។

ចំណែក​អ្នកកាសែត​បារាំង​ទី​៣ ដែល​រង​របួសស្រាល លោក SAMUEL FOREY ធ្វើការ​ឱ្យ​សារព័ត៌មាន​ជា​ច្រើន ក្នុង​នោះ​មាន​កាសែត LE FIGARO កាសែត TELERAMA និង​កាសែត LES INROCKS ។ រីឯ​លោក BAKHTIYAR ADDAD ធ្វើការ​ឱ្យ​សារព័ត៌មាន​ជា​ច្រើន ក្នុង​នោះ​មាន​ទូរទស្សន៍​បារាំង​ដែរ បាន​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង ។ អ្នកកាសែត​ជនជាតិ​ឃើ​ត​នេះ​ធ្លាប់​មក​ព្យាបាល​របួស​កាលពី​ឆ្នាំទៅ​មិ​ញ​នៅ​បារាំង ក្រោយ​រង​របួស​ដោយសារ​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្រុង​ហ្វា​ល់​លូ​ចា អីុ​រ៉ា​ក់ ។ អ្នកកាសែត​ទាំង​៤​នាក់​នេះ​ទៅ​តាម​កងកម្លាំង​ពិសេស​អីុ​រ៉ា​ក់​ក្នុង​ការ​ប្រយុទ្ធ​ដណ្តើម​យក​ក្រុង​ម៉ូ​ស​ស៊ុ​ល​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕