ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់! ជាប់គុក​​17​ឆ្នាំ​ហើយ ទើប​ប៉ូលិស​ប្រាប់​ថា​​ចាប់​ច្រឡំ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១២ មិថុនា ២០១៧ ផ្សាយ​ថា លោក​Richard Anthony Jones​អ្នកក្រុង​គេ​ន​សាស់​ស៊ី​ធី រដ្ឋ​គេ​ន​សាស់ សហរដ្ឋអាមេរិក ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដាក់គុក​ជាង​១៧​ឆ្នាំ​ដោយ​ភ័ន្ត​ច្រឡំ ហើយ​ទើប

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១២ មិថុនា ២០១៧ ផ្សាយ​ថា លោក​Richard Anthony Jones​អ្នកក្រុង​គេ​ន​សាស់​ស៊ី​ធី រដ្ឋ​គេ​ន​សាស់ សហរដ្ឋអាមេរិក ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដាក់គុក​ជាង​១៧​ឆ្នាំ​ដោយ​ភ័ន្ត​ច្រឡំ ហើយ​ទើបតែ​រួចខ្លួន​មាន​សេរីភាព​វិញ ។

លោក​Jones​បាន​ជាប់​ពន្ធនាគារ​ពី​បទ​ប្លន់​ដោយ​ប្រើ​អាវុធ​កាលពី​ឆ្នាំ​១៩៩៩ និង​ត្រូវ​សាក្សី​បញ្ជាក់​ថា គេ​ជា​អ្នក​ប្រព្រឹត្ត ។ ទោះបីជា​បែប​ណា​ក៏​ដោយ​ក្នុង​សវនាការ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក សាក្សី​ដើម​បែរជា​មិន​អាច​បង្ហាញ​ភិនភាគ​រវាង​លោក​ Jones និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​ Ricky ​បាន ព្រោះ​ពួក​គេ​មានមុខ​ស្រ​ដៀង​គ្នា ។

ក្រៅពី​នេះ​នៅ​មាន​ករណី​ពិសេស​គួរ​ឱ្យ​សង្ស័យ​ជា​ច្រើន​ចំណុច ខណៈ​ពេល​លោក​ Jones ​ជា​មនុស្ស​បរិសុទ្ធ​ ព្រោះ​ស្នាក់​នៅ​ក្រុង​គេ​ន​សាស់​ស៊ីធី ចំណែក​បុរស​ដែល​មានមុខ​ដូច​គេ​នោះ​រស់នៅ​ក្នុង​ទីក្រុង​ដែល​គេ​បង្កហេតុ ។

តុលាការ​រក​ឃើញ​ថា រឿង​ក្តី​នេះ​គ្មាន​វត្ថុ​តាង​ដោយ​ត្រួតពិនិត្យ​ផ្នែក​ភិនភាគ ស្នាម​មេដៃ​ធ្វើ​ឱ្យ​ចៅក្រម​ប្រកាស​ថា លោក​Jones​ដែល​ប្រព្រឹត្ត​ខុស​គ្មាន​ចំណុច​យក​ជា​ការ​បាន​ទេ ។

កន្លង​មក​លោក​Jones​ព្យាយាម​ប្តឹង​ឧទ្ធរណ៍​ជា​ច្រើន​លើក ប៉ុន្តែ​មិន​សម្រេច លុះ​កាលពី​២​ឆ្នាំ​មុនគេ​បាន​លេចឮ​រឿងរ៉ាវ​ទាក់ទិន​នឹង​អ្នកទោស​ម្នាក់​ទៀត ដែល​មានមុខមាត់​ដូច​ខ្លួន ហើយ​ឈ្មោះ​ដើមដំបូង​ដូច​គ្នា គេ​ក៏​គិត​ថា​បុរស​រូប​នោះ​អាច​ជា​ជនល្មើស និង​បាន​ទាក់ទង​ទៅ​អង្គការ​ការពារ​សច្ចធម៌​ដើម្បី​ជួ​យសង្គ្រោះ​តាម​ផ្លូវច្បាប់ ។

មេធាវី​កាន់​រឿង​ក្តី​របស់​លោក​Jones​បញ្ជាក់​ថា​«​ពួក​គេ​មានការ​ភិតភ័យ​ពី​ការ​មាន​បុគ្គលិកលក្ខណៈ​ស្រ​ដៀង​គ្នា​របស់​អ្នក​ទាំង​២ មានមុខ​ដូច​គ្នា​ទាំងអស់ សំណាងល្អ​ដែល​យើង​រក​ជនល្មើស​មានមុខ​ដូច​គេ​ឃើញ​» ។

លោក​Jones​ក្រោយ​ពី​បាន​ទទួល​សេរីភាព​មាន​ក្តី​រីករាយ​ដែល​បាន​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​កូន​វិញ ៕