ទស្សនៈអាឡេវ ៖ «កុំឆ្លើយថាមិនដឹង?»
នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អ្នកណាក៏ស្គាល់ឈ្មោះ យាយម៉ាយ ដែរ…គាត់ជាឈ្មួញឈើគ្រញូង…ចេញមុខស៊ីដាច់ក្នុងខេត្តឧត្តរមានជ័យមិនមែនតិចឆ្នាំទេ
នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អ្នកណាក៏ស្គាល់ឈ្មោះ យាយម៉ាយ ដែរ…គាត់ជាឈ្មួញឈើគ្រញូង…ចេញមុខស៊ីដាច់ក្នុងខេត្តឧត្តរមានជ័យមិនមែនតិចឆ្នាំទេ
នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អ្នកណាក៏ស្គាល់ឈ្មោះ យាយម៉ាយ ដែរ…គាត់ជាឈ្មួញឈើគ្រញូង…ចេញមុខស៊ីដាច់ក្នុងខេត្តឧត្តរមានជ័យមិនមែនតិចឆ្នាំទេ… រាប់ទៅចង់១០ឆ្នាំមកហើយ…មេៗអាណាចក្ររាប់រក…រាប់អាន…មុខមាត់យាយម៉ាយធំណាស់…លើសជញ្ជាំងវិហារ…។ សមត្ថកិច្ចស្រុកអន្លង់វែង…ក៏ដូចជាក្រុមអ្នកសារព័ត៌មាន…បានដឹងច្បាស់ណាស់…ពលករខ្មែរដែលលួចឆ្លងដែនទៅកាប់ឈើគ្រញូងពីដីថៃ…ជាក្រុមដែលយាយម៉ាយបញ្ជា…គឺអ្ហែងយកគ្រញូងមក អញចាំទិញ…យកលុយពីអញមុនក៏បានដែរ…។ ពេលទិញបានយកមកទុកម្តុំ…ក្បែរៗបន្ទាយទាហាន…មានម៉ាស៊ីនឈូសចាំង…កាត់ជាកង់ៗ…ស្អាតត្រូវខ្នាត…ប្រមូលឡានដឹកចេញម្តង យកទៅស្រុកយួន តាមច្រករបៀងនានា ខេត្តស្វាយរៀងក៏មាន…ខេត្តត្បូងឃ្មុំក៏មាន…គ្មានអ្នកណាចាប់ទេ…ទាល់តែក្រឡាប់ឡានធ្លាយចេញ ទើបបែកការណ៍…។
ទាហានថៃចាញ់ខ្មែរ កាប់គ្រញូងស្លាប់ និងរបួស…មួយឆ្នាំៗរាប់មិនអស់ទេ…ព្រោះតែដុល្លារយាយម៉ាយទាំងបាច់ៗ…អ្នកណាចង់បានដុល្លារយាយម៉ាយ…ទៅកាប់គ្រញូងយកម៉ោ…ដូចទៅរកស្លាប់…។ អ្នកកាន់អំណាចធំៗក្នុងអាណាចក្រ រាប់ពីថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់វរៈការពារ…ជាក្រុមរបស់យាយម៉ាយ អស់ទៅហើយ…ល្មមៗយាយម៉ាយចង្អុលដាច់ផ្ញារ កុំជោរ…។
មតិអ្នកសង្កេតការណ៍មួយក្រុមនិយាយថា បើគ្មានយាយម៉ាយ…ចាំទិញគ្រញូង…ដាក់លុយមុនប្រចាំការទិញទេ…គ្មានការជំរុញពីយាយម៉ាយទេ…គ្មានខ្មែរម្ចាស់ស្រុកណាមួយថ្លើមពាសដែកហ៊ានលើកគ្នាលួចទៅកាប់ឈើពីប្រទេសថៃទេ…ផ្អើលតាំងពីខេត្តឆ្ងាយៗ…យកជីវិតទៅប្តូរដុល្លារ លួចចូលកាប់គ្រញូងពីប្រទេសគេ…ដែលមានយាយម៉ាយនៅពីក្រោយ…។ ២ទៅ៣ថ្ងៃនេះ ទាហានសៀមបាញ់របួសស្លាប់ និងចាប់ខ្លួនច្រើននាក់ទៀត…ដែលគេនិយាយថា…ម៉ូយយាយម៉ាយ…។ ប៉ុន្តែយាយម៉ាយនៅមានមុខដដែល…។ មុខមាត់ខ្មែរនៅខេត្តឧត្តរមានជ័យ…ងើបមុខលែងរួចហើយ…ទាហានសៀមប្រចាំការក្នុងព្រៃឈើរបស់គេ…ចាំបាញ់ចោល ដូចបាញ់ចាប…។
តើចាំសតវត្សណាទៅហ្ន៎ ? ទើបលុបបំបាត់បាន …។ អ្នកកាសែតយើង មិនចង់ចុះផ្សាយទេ អារឿងខ្មែរធ្វើចោរទៅលួចកាប់ឈើពីដីគេបែបនេះ…ព្រោះខ្មាស់គេណាស់ ។ រឿងដដែលៗ…ដោយសារតែឈ្មួញយួនចំតួ …ឈ្មោះយាយម៉ាយ មកឈរបញ្ជាក្បាលខ្មែរតូចធំ …ប្រយោជន៍ខ្លួនឯង …បក្សពួកខ្លួនឯង… ឱ្យខ្មែរអ្នកក្រវិនាសបែបនេះ ? បើមិននិយាយ… ដូចមិនជួយឈាមខ្មែរឯងសោះ…។
សុំកុំឆ្លើយថា មិនដឹង ? ! អាឡេវ
ចែករំលែកព័តមាននេះ