ប្រជាពលរដ្ឋក្នុងស្រុករលៀប្អៀរ បន្តប្រពៃណីធ្វើបុណ្យឡើងអ្នកតា
ខេត្តកំពង់ឆ្នាំង ៖ បុណ្យឡើងអ្នកតាគឺជាបុណ្យនៅតាមភូមិមួយចំនួនក្នុងព្រះរាជណាចក្រកម្ពុជា ប្រារព្វធ្វើឡើងជារាងរាល់ឆ្នាំ ទៅតាមពេលវេលាដែលអ្នកភូមិនីមួយៗ
ខេត្តកំពង់ឆ្នាំង ៖ បុណ្យឡើងអ្នកតាគឺជាបុណ្យនៅតាមភូមិមួយចំនួនក្នុងព្រះរាជណាចក្រកម្ពុជា ប្រារព្វធ្វើឡើងជារាងរាល់ឆ្នាំ ទៅតាមពេលវេលាដែលអ្នកភូមិនីមួយៗ
ខេត្តកំពង់ឆ្នាំង ៖ បុណ្យឡើងអ្នកតាគឺជាបុណ្យនៅតាមភូមិមួយចំនួនក្នុងព្រះរាជណាចក្រកម្ពុជា ប្រារព្វធ្វើឡើងជារាងរាល់ឆ្នាំ ទៅតាមពេលវេលាដែលអ្នកភូមិនីមួយៗ ដែលបានកំណត់ទុក។ ជាក់ស្តែងក្នុង ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ រយៈពេល២យប់៣ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋក្នុងភូមិបានប្រារព្វបុណ្យឡើងអ្នកតា ដោយមានប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ។ លោកតា នង តួ ជាប្រធានគណៈកម្មការ និងជាលោកតាអាចារ្យ បានប្រាប់ឲ្យដឹងថា បុណ្យដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រារព្វធ្វើនេះ ពីដូនតាមកហៅថា បុណ្យឡើងអ្នកតា ប៉ុន្តែបច្ចុប្បន្នបានកែហៅថា បុណ្យទក្ខិណានុប្ប ទាន ពូនភ្នំខ្សាច់ ដើម្បីសម្រួលពាក្យឲ្យស្រាលបន្តិច ទោះយ៉ាងនេះក្តី ពីធីឡើងអ្នកតា នៅតែប្រារព្វធ្វើ។
ក្នុងឆ្នាំនេះពីធីបុណ្យបានប្រារព្វធ្វើ៣ថ្ងៃ ពីថ្ងៃទី១៦ -១៧-១៨ ខែមិថុនា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ៧-៨-៩រោជ ខែជេស្ឋ។ ក្នុងរយៈពេល៣ថ្ងៃដោយនិមន្តព្រះសង្ឃសម្តែងព្រះបរិត្ត រៀបចង្ហាន់ព្រះសង្ឃឆាន់ពេលព្រឹក និងថ្ងៃត្រង់ ពេលរសៀលមានរៀបចំពីធីលេងល្បែងប្រជាប្រិយខ្មែរ មានទូលក្អម វាយឆ្នាំង រត់ប្រណាំង កកេរពោតជាដើម។ ក្រៅពីនោះនូវមានការរៀបចំប្រកួតកីឡាបាល់ទាត់ មកពីស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកទឹកផុស ស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៍ និងតាមគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ សរុបរយៈពេល៣ថ្ងៃមានចំនួន២០ប្រកួត។ ចំណែកថវិការៀបចំបុណ្យនេះ គឺបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនក្នុងភូមិ ដោយក្នុង១គ្រួសារចំនួន១ម៉ឺនរៀល និងអង្ករ២កំប៉ុង ប្រាក់ និងអង្ករទាំងនេះសម្រាប់យកមករៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងសម្រាប់ថ្លៃជួលធុងបាស់ និងថ្លៃភ្លេងពិណពាទ្យជាដើម។
ចំពោះគោលបំណងការរៀបចំបុណ្យនេះ ជារៀងរាល់ឆ្នាំ ត្រូវបានលោក នង តួ បន្តថា គឺចង់រក្សាវប្បធម៌ប្រពៃណីខ្មែរ ក៏ដូចជាទំនៀមទម្លាប់ដូនតា របស់អ្នកភូមិត្រពាំងអញ្ចាញ ដែលមានតាំងពីបុរាណកាលមក ដោយបានរៀបចំបុណ្យឡើងអ្នកតានេះ នៅក្នុងខែជេស្ឋ ជារៀងរាល់ឆ្នាំ ដើម្បីបន្តវេនដល់កូនចៅក្នុងភូមិ ជំនាន់ក្រោយៗទៀត កុំឲ្យបាត់បង់។ លោកតាបញ្ជាក់ក្នុងភាពជឿជាក់ថា បើនិយាយបុណ្យភូមិ បុណ្យឡើង អ្នកតា ក្នុងឃុំស្វាយជ្រុំទាំងមូល គ្មានបុណ្យណាធំដុំ និងសប្បាយជាងបុណ្យក្នុងភូមិត្រពាំងអញ្ចាញឡើយ ចំណែកអ្នកដែលបានអញ្ជើញមកចូលរួមនៅទីនេះសុទ្ធតែបានសរសើរថា មានការរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខបានល្អ ហើយបើនិយាយពីសង្គមចាស់វិញបុណ្យឡើងអ្នកតាក្នុងភូមិនេះ គឺមានតាំងពីប្រណាំងសេះ រទេះគោ ជាដើម តែមកដល់បច្ចុប្បន្នអស់ហើយ៕
ចែករំលែកព័តមាននេះ