ភ្ញាក់ផ្អើលឆោឡោទាំងយប់រំលងអធ្រាត្រសង្ស័យមានអ្នកលួចប្រព្រឹត្ត
រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងឆាបឆេះក្តារកុងផ្លាកេ និងសំបកកង់រថយន្តដែលទុកចោលនៅជាប់របងដីឡូត៍បង្កឲ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងឆាបឆេះក្តារកុងផ្លាកេ និងសំបកកង់រថយន្តដែលទុកចោលនៅជាប់របងដីឡូត៍បង្កឲ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងឆាបឆេះក្តារកុងផ្លាកេ និងសំបកកង់រថយន្តដែលទុកចោលនៅជាប់របងដីឡូត៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចជាប់របងដីឡូត៍មួយកន្លែងស្ថិតតាមបណ្តោយផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
តាមសម្តីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុកំលាំងសមត្ថកិច្ចមូលដ្ឋានកំពុងតែជិះម៉ូតូល្បាតលុះមកដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញអណ្តាតភ្លើងកំពុងតែឆាបឆេះគំនរឈើកុងផ្លាកកេ និងកង់ឡានដែលគេទុកចោលនៅជាប់របងដីឡូត៍មួយកន្លែងក្បែរលូ បង្កឲ្យឱ្យមានការភ្ញាក់ផ្អើល ។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍ពន្លត់ ។
បន្ទាប់ពីរថយន្តពន្លត់អគ្គីភ័យបាញ់អស់ជាច្រើនគ្រឿងអណ្តាតភ្លើងបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃដដែល ។ អគ្គីភ័យខាងលើនេះបណ្តាលឲ្យឆេះខូចខាតក្តារកុងផ្លាកកេ និងឆេះសំបកកង់រថយន្តដែលគរទុកចោល ។ ទាក់ទិននឹងករណីខាងលើនេះសមត្ថកិច្ចសន្និដ្ឋានថា មានអ្នកលួចដុតទើបបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះបែបនេះ ៕
ចែករំលែកព័តមាននេះ