ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ៖ ​ផ្អាក​មិន​ឱ្យ​លក់ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​សង្កេត​ឃើញ​ថា ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ភាគច្រើន​អាច​បង្ក​ឱ្យ​មាន​អំពើ​ហិ.ង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការ​ប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណី​ខ្លះ​អាច​បណ្តាល​ឱ្យ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ​ថែម​ទៀត​ផង ។

រាជធានី​ភ្នំពេញ ៖ កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​សង្កេត​ឃើញ​ថា ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ភាគច្រើន​អាច​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការ​ប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណី​ខ្លះ​អាច​បណ្តាល​ឱ្យ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ​ថែម​ទៀត​ផង ។

អនុលោម​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ដើម្បី​ឱ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ខ្លួនឯង​បាន​កំណត់​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បំភិតបំភ័យ និង​បា​តុ
ភាព​នានា ដែល​អាច​កើត​មាន​ឡើង ដោយសារ​តែ​ការ​ពិសា​គ្រឿង​ស្រវឹង​នោះ រាជរដ្ឋាភិបាល​សូម

ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖
១-​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ទាំងអស់ ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់ ពាណិជ្ជករ និង​អាជីវករ ដោយ​ត្រូវ​ផ្អាក​ការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​រួមចំណែក​ទប់ស្កាត់​អំពើ​ហិង្សា ការ​គំរាមកំហែង ការ​បំភិតបំភ័យ គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម និង​បាតុភាព​នានា ដែល​អាច​បណ្តាល​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ។

២-​ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កង​នគរបាល​ជាតិ រួម​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​បំពាក់បំប៉ន​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន អនុវត្ត​ការ​ផ្អាក​ការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង ក្នុង​គោលបំណង​ធ្វើ​ឱ្យ​កិច្ច​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា ។

៣-​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​នេះ តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ឯកជន ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ឱ្យ​បាន​យល់​ជ្រួតជ្រាប​និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ។

ទទួល​បាន​សេចក្តីណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន សាលា​រាជធានី ខេត្ត ត្រូវ​ផ្សព្វផ្សាយ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ៕