សុខភាពផ្លូវភេទ និងការបំពេញតម្រូវការលើគ្រែ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅរបស់មនុស្សគ្រប់រូប ជាពិសេសចំពោះគូស្នេហ៍នីមួយៗ ។ ប្រសិនបើលោកអ្នកខកខានក្នុងការបំពេញតម្រូវការផ្លូវភេទឱ្យបានគ្រប់គ្រាន់ទេ វាក៏អាចប្រឈមនឹងគុណវិបត្តិមួយចំនួនផងដែរ ។
១-អសមត្ថភាពផ្លូវភេទចំពោះបុរស
សុខភាពលិង្គរបស់បុរស ក៏មិនខុសគ្នាប៉ុន្មានដែរចំពោះការហាត់ប្រាណឱ្យទៀតទាត់ដើម្បីរក្សារាងកាយឱ្យរឹងមាំបានយូ ។ ចំពោះបុរសដែលមិនបានរួមភេទញឹកញាប់ទេនោះ វានឹងអាចប្រឈមនឹងបញ្ហាអសមត្ថភាពផ្លូវភេទ បើធៀបនឹងបុរសដែលបានរួមភេទ១ ឬ២ដង ក្នុង១សប្តាហ៍ ។ នេះក៏ដោយសារតែលិង្គគឺជាសាច់ដុំដែលទាមទារឱ្យបុរសគួរតែរួមភេទឲ្យបានទៀងទាត់ ទើបអាចរក្សាអានុភាពរបស់វាបាន ។
២-បាត់បង់ចំណង់ផ្លូវភេទ
បុរសដែលមិនបានរួមភេទក្នុងរយៈពេលយូរ វានឹងធ្វើឱ្យចំណង់ផ្លូវភេទធ្លាក់ចុះ ដោយសារតែសារពាង្គកាយចាប់ផ្តើមកាត់បន្ថយការផលិតអ៊័រម៉ូន ដែលជាហេតុធ្វើឱ្យតម្រេកតណ្ហាថយចុះជាលំដាប់ ។
៣-ស្ត្រេស
ការខកខានមិនបានរួមភេទក្នុងរយៈពេល២សប្តាហ៍ អ្នកនឹងទទួលរងនូវអារម្មណ៍តានតឹង ធុញថប់ ជាងអ្នកដែលបានរួមភេទយ៉ាងហោចណាស់១ ឬ២ដងក្នុងមួយសប្តាហ៍ ។ ចំពោះស្ត្រី ដែលមិនបានរួមភេទរយៈពេលយូរ អាចនឹងធ្វើឲ្យពួកគេងាយនឹងធុញថប់ ជាពិសេសមានអារម្មណ៍មួម៉ៅជាងបុរស ។ ពិតណាស់ការរួមភេទអាចជួយឱ្យយើងកាត់បន្ថយស្ត្រេសបានច្រើន និងជួយបង្កើនអារម្មណ៍ស្រស់ថ្លាថែមទៀតផង ។
៤-មហារីកប្រូស្តាត
បុរសដែលបានរួមភេទញឹកញាប់ ឬទៀងទាត់ មានអត្រាកើតជំងឺមហារីកប្រូស្តាត ទាបជាងបុរសដែលពុំបានបញ្ចេញទឹកកាមសោះ ។ ជាក់ស្តែងគេរកឃើញថា ការបញ្ចេញទឹកកាមញឹកញាប់អាចជួយកម្ចាត់សារធាតុមិនល្អជាច្រើនចេញពីក្រពេញប្រូស្តាត និងជួយផលិតមេជីវិតថ្មីផងដែរ ៕
ចែករំលែកព័តមាននេះ