ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងអង្គុយ​​​សា​សង​​ជាមួយស្រី​ក្នុង​​​ភោជនីយដ្ឋាន​ ត្រូវ​អ្នក​ផឹកស៊ី​​ក្បែរ​៩​នាក់​​​ព្រួតគ្នា​វាយ​​សម្លា.ប់​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​បុរសម្នាក់ត្រូវ​ក្រុម​​ទំនើង​​មានគ្នា​៩​នាក់​​​ ​​ព្រួត​វាយ​នឹង​ដប​កែវ ​ជើងម៉ា បណ្តាល​ឱ្យ​ស្លា.ប់បាត់បង់ជីវិត​នៅនឹង​ កន្លែង ខណៈ​ពេលកំពុង​​អង្គុយ​សា​សង​ជាមួយស្ត្រី​​អ្នក​បម្រើ​ម្នាក់​។ ហេតុការណ៍​​​វាយសម្លា.ប់​នេះ​ កើតឡើង​​កាល​ពីវេលាម៉ោង​​​១២​និង​៣០នាទី​​ រំលងអធ្រាត្រ​ឈាន​ចូលថ្ងៃទី​៧

រាជធានីភ្នំពេញ​​ ៖ ​​​បុរសម្នាក់ត្រូវ​ក្រុម​​ទំនើង​​មានគ្នា​៩​នាក់​​​ ​​ព្រួត​វាយ​នឹង​ដប​កែវ ​ជើងម៉ា បណ្តាល​ឱ្យ​ស្លាប់បាត់បង់ជីវិត​នៅនឹង​ កន្លែង ខណៈ​ពេលកំពុង​​អង្គុយ​សា​សង​ជាមួយស្ត្រី​​អ្នក​បម្រើ​ម្នាក់​។

ហេតុការណ៍​​​វាយសម្លាប់​នេះ​ កើតឡើង​​កាល​ពីវេលាម៉ោង​​​១២​និង​៣០នាទី​​ រំលងអធ្រាត្រ​ឈាន​ចូលថ្ងៃទី​៧ សីហា នៅចំណុច​​ភោជនីយ​ដ្ឋាន​​​​សុវណ្ណា ​៩៩៩  ស្ថិតនៅ​​ផ្ទះលេខ​​​៧២ ផ្លូវ​លេខ​​​២៦១ ​កែង​ផ្លូវលេខ​​​១៦០  សង្កាត់ទឹកល្អក់​ទី​​​២ ខណ្ឌទួលគោក។​ ​​ទោះបីជា​យ៉ាង​ណា ​​យុវជន​​ម្នាក់​ ក្នុងចំណោម​ជនដៃ​ដល់​​ត្រូវសមត្ថកិច្ច​​​ចាប់​ឃាត់​​ខ្លួន​ និង​វាយ​ខ្នោះ​​ ​​ទាំងស្រវឹង​​​ដាប​។

ជនរងគ្រោះ​​​​ដែលត្រូវ​​​គេវាយសម្លាប់​​នេះ​ត្រូវ​​ប៉ូលិស​ឱ្យ​ដឹង​ថា  ឈ្មោះ​ជឹម ​​ចាន់ថេត ភេទប្រុស អាយុ​២៤​ឆ្នាំ ជាបុគ្គលិក​​ក្រុមហ៊ុន PSH មាន ​​​លំនៅ​​ផ្ទះលេខ​​១៩ ផ្លូវ​​​​លេខ​​​២៣៧ សង្កាត់ផ្សារ​ដេប៉ូទី​១ ខណ្ឌ​ ទួលគោក ​​បានស្លាប់បាត់បង់ជីវិត​​នៅ​​​នឹង​កន្លែង​។ ​ចំណែក​ជនដៃ​ដល់​​​​ ដែលត្រូវ​ឃាត់​ខ្លួន​ឈ្មោះ​មៀច សិទ្ធ ជាជាង​​​តោន​រថ​យន្ត​​​​  មានទីលំនៅផ្ទះលេខ​​​៩៤ ​ផ្លូវ​លេខ​​​១៥៦ សង្កាត់​​ទឹកល្អក់ទី​២ ខណ្ឌ​​​ ទួលគោក ។

តាមព័ត៌មាន​បាន​ឱ្យដឹង​ថា ​នៅមុនពេល​កើត​ហេតុ ​ជនរងគ្រោះ​​​មានគ្នា​​ ៣នាក់ ​​នាំគ្នាទៅ​​ផឹក​ស៊ី​នៅ​ភោជនីយដ្ឋាន​​​ខាងលើ លុះដល់​យប់ជ្រៅ​​មិត្ត​ ភក្តិ​​​​​ចំនួន​២នាក់ បានជិះម៉ូតូ​ទៅបាត់​នៅសល់តែ​​​​ជនរងគ្រោះ​អង្គុយ​​​​ ​សា​​សង​​ជាមួយស្ត្រី​​​ម្នាក់​ឈ្មោះ​ស្រីខួច ជាអ្នករត់តុ ។

តាមព័ត៌មាន​​បន្តទៀតថា ​​​ពេលដែលមិត្តភក្តិ​​​ជនរងគ្រោះចាកចេញ​​​អស់​ទៅ​ ​បក្សពួក​ទាំង​៩​នាក់​​ដែល​អង្គុយ​តុ​ក្បែរ​ក៏ព្រួត​គ្នា​​វាយ​ជន​រង​គ្រោះ​ ​​រហូត​​បាត់​បង់​ជីវិតតែម្តង៕