អាមេរិក ៖ ប្រភពពី Metro ឱ្យដឹងថា ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ដេក ក្រោយពីត្រូវមិត្តភក្តិនៅសាលាបឋមសិក្សា Carson ធ្វើបាប រហូតដល់សន្លប់នោះ ។
តាមវីឌីអូថតបានដោយកាមេរ៉ាសុវត្ថិភាពនៅជិតបន្ទប់ទឹកសាលាបានបង្ហាញឃើញពីសកម្មភាពក្មេងៗ ចាប់បោះ Gabriel Taye បោកទៅនឹងជញ្ជាំងរហូតដល់សន្លប់ ។ ក្មេងប្រុសនោះដេកដួលនឹងដី ដោយមានសិស្សផ្សេងៗទៀត ដើរគន្លងធ្វើមិនដឹង។ លើសពីនេះ មានក្មេងខ្លះដើរជាន់និងធាក់ទៀតផង ។
ក្រោយពីបានវីឌីអូនេះហើយ គេបានបើកការស៊ើបអង្កេតម្តងទៀត ក្រោយពេលប៉ូលិសបិទក្តី កាលពីប៉ុន្មានថ្ងៃមុន។ គួរបញ្ជាក់ថា កាលពី Gabriel សន្លប់នោះ ខាងសាលាមិនបានប្រាប់ម្តាយថា មកពីមូលហេតុអ្វីនោះទេ។ ក្រោយពីឃើញកូនក្អួតនៅយប់នោះ ម្តាយបានយក Gabriel ទៅមន្ទីរពេទ្យ។ តែពីរថ្ងៃក្រោយមក ក្មេងរងគ្រោះ Gabriel បានចង.កស្លាប់នៅក្នុងបន្ទប់ដេក ។ ខាងសាលាវិញបានដោះសារថា អ្វីដែលពួកគេធ្វើ គឺគ្រាន់តែធ្វើតាមក្បួនតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ