សញ្ញាបង្ហាញថាទទួលទានជាតិកាកសរសៃមិនគ្រប់
ជាតិកាកសរសៃជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់យើង ។ វាជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត រក្សាជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព និងល្អសម្រាប់សុខភាពបេះដូង ប៉ុន្ដែយើងភាគច្រើនទទួលទាន
ជាតិកាកសរសៃជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់យើង ។ វាជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត រក្សាជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព និងល្អសម្រាប់សុខភាពបេះដូង ប៉ុន្ដែយើងភាគច្រើនទទួលទាន
ជាតិកាកសរសៃជាផ្នែកមួយដ៏សំខាន់នៃរបបអាហាររបស់យើង ។ វាជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត រក្សាជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព និងល្អសម្រាប់សុខភាពបេះដូង ប៉ុន្ដែយើងភាគច្រើនទទួលទានជាតិកាកសរសៃនេះមិនបានគ្រប់គ្រាន់ ។
ខាងក្រោមនេះជាសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកត្រូវការជាតិកាកសរសៃបន្ថែមទៀតក្នុងរបបអាហាររបស់អ្នក ៖
១-អ្នកមានបញ្ហាទល់លាមក ឬហើមពោះ
សញ្ញាដំបូងនៅពេលដែលអ្នកទទួលទានជាតិកាកសរសៃមិនគ្រប់គ្រាន់ គឺការទល់លាមកនិងហើមពោះ ឬភាពមិនប្រក្រតីណាមួយនៅក្នុងចលនាពោះវៀន ។ ជាតិកាកសរសៃបន្ថែមបរិមាណទៅលាមករបស់អ្នក ដែលផ្តល់នូវកាកសំណល់ដើម្បីឱ្យវាអាចឆ្លងកាត់ពោះវៀនធំរបស់អ្នក ។
២-អ្នកឃ្លានបន្ទាប់ពីទើបតែបរិភោគអាហាររួច
ជាតិកាកសរសៃមានសារសំខាន់ដើម្បីជួយឱ្យយើងមានអារម្មណ៍ឆ្អែត ។ បើគ្មានជាតិកាកសរសៃនៅក្នុងរបបអាហាររបស់អ្នក នោះអ្នកនឹងមិនទទួលបានអារម្មណ៍ថាឆ្អែតនោះឡើយ ហើយនឹងឃ្លាន ភ្លាមៗបន្ទាប់ពីទើបតែបរិភោគអាហាររួច ។
៣-អ្នកឡើងទម្ងន់
បើទោះបីជាមានកត្តាជាច្រើនរួមចំណែកដល់ការឡើងទម្ងន់ ជាតិកាកសរសៃអាចជួយកាត់បន្ថយការឡើងទម្ងន់ ដោយការបង្កើនភាពឆ្អែតនិងកំណត់ការកើនឡើងនូវជាតិស្ករ និងអាំងស៊ុយលីនក្នុងឈាម ដែលអាចរួមចំណែកដល់ការឡើងទម្ងន់ ។
៤-អ្នកមានជាតិខ្លាញ់ ឬសម្ពាធឈាមខ្ពស់
ប្រសិនបើកម្រិតជាតិកូឡេស្តេរ៉ូលរបស់អ្នកខ្ពស់ ការបង្កើនការទទួលទានជាតិកាកសរសៃអាចជួយធ្វើឱ្យពួកវាចុះមកវិញ ។ ជាតិកាកសរសៃអាចកាត់បន្ថយទ្រីគ្លីសេរី(ដែលបង្កើនហានិភ័យនៃជំងឺបេះដូង) និងបង្កើនកូឡេស្តេរ៉ូលល្អHDL ក្នុងរាងកាយ ៕
ចែករំលែកព័តមាននេះ