តាមប្រភពពីMetroឱ្យដឹងថា ការឆ្កឹះអាចម៍ច្រមុះ យកមកលិតជាទង្វើមួយ ដែលអាចជួយដល់សុខភាពរាងកាយ។ យោងតាមការសិក្សាមួយ ដែលបានធ្វើកន្លងមកថា នៅក្នុងអាចម៍ច្រមុះមានផ្ទុកទៅដោយបាក់តេរី ដែលអាចជួយការពារធ្មេញរបស់យើង។ទោះបីជាយ៉ាងណាក៏ដោយ ការឆ្កឹះអាចម៍ច្រមុះអាចបង្កឱ្យមានកត្តាគ្រោះថ្នាក់មួយចំនួន ដូចជាការរលាកប្រហោងឆ្អឹងនៅក្នុងមុខ និងអាចបង្កជាឈាមច្រមុះ។
តែបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យជំនួយមកពីដេប៉ាតេម៉ង់វិស្វកម្មជីវសាស្ត្រនៅ MIT លោក Katharina Ribbeck បានឲ្យដឹងថា អាចម៍ច្រមុះអាចការពាររាងកាយពីការបង្ករោគ។ ជាងនេះទៅទៀត គេក៏មានអំណះអំណាងមួយចំនួនបង្ហាញថា វាអាចជួយប្រឆាំងនឹងជំងឺផ្លូវដង្ហើម និងជំងឺដំបៅក្រពះទៀតផង។ បន្ថែមពីលើគុណប្រយោជន៍ខាងលើរបស់អាចម៍ច្រមុះ លោកវេជ្ជបណ្ឌិតឯកទេសខាងផ្លូវដង្ហើម Friedrich Bischinger មានប្រសាសន៍ថា អ្នកដែលលិតអាចម៍ច្រមុះមើលទៅ ហាក់បីដូចជាមានសុខភាពល្អនិងសប្បាយចិត្តជាងអ្នកដែលមិនយកអាចម៍ច្រមុះមកលិត។
លោកនិយាយថា «ការទទួលទានអាចម៍ច្រមុះ គឺជាវិធីមួយដ៏ល្អ សម្រាប់ការពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ។ នៅក្នុងច្រមុះមានស្រទាប់ការពារប្រឆាំងនឹងបាក់តេរី ដែលនៅពេលយើងទទួលទានអាចម៍ច្រមុះ វានឹងអាចទៅជួយដល់ពោះវៀនថែមទៀត
ផង» ។
ចែករំលែកព័តមាននេះ