ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ថា គី​ម ជុង​អ៊ុ​ន ចង់បាន​អវសាន​នៃ​ពិភពលោក

7 ឆ្នាំ មុន

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ចង់បាន «​អវសាន​នៃ​ពិភពលោក​» ។

ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នេះ

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE វាយតម្លៃ​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ចង់បាន «​អវសាន​នៃ​ពិភពលោក​» ។

ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នេះ លោក​ស្នើ​ដល់​សហរដ្ឋ​អា​មេ​រិ​ក​កុំឱ្យ​ធ្លាក់​ក្នុង​ល្បិច​កល​របស់​លោក​គី​ម ជុង​អ៊ុ​ន ដោយ​លោក​យល់​ថា ការ​ខុសឆ្គង​ដ៏​សាមញ្ញ​មួយ​នឹង​អាច​ឈាន​ដល់​ជម្លោះ​នុយក្លេអ៊ែរ​មួយ ។

ក្នុង​ឋានៈ​ជា​ប្រធាន​បច្ចុប្បន្ន​របស់​អាស៊ាន លោក RODRIGO DUTERTE ត្រូវ​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​២៩ មេ​សា ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ថ្លែង​ថា លោក​ត្រូវ​និយាយ​ជាមួយ​ប្រធានាធិបតី​អា​េ​ម​រិ​ក​ឱ្យធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ចៀសវាង​សង្គ្រាម​មួយ ដែល​បណ្តា​ផលវិបាក​នៃ​សង្គ្រាម​នេះ​នឹង​ជា​គ្រោះ​មហន្តរាយ ។

ស្តី​ពី​មេដឹកនាំ​វ័យក្មេង​កូរ៉េ​ខាងជើង លោក​ថ្លែង​ថា «​គេ​កំពុង​តែ​លេងសើច​ជាមួយ​នរណា​ម្នាក់​ដែល​ចូល​ចិត្ត​បាញ់​មី​ស៊ី​ល​» ។ ខ្ញុំ​ពុំ​អាច​ឆែក​មើល​ក្នុង​ក្បាល​របស់​លោក​គី​ម ជុង​អ៊ុ​ន ឡើយ ព្រោះ​ខ្ញុំ​ពុំ​ដឹង​អ្វី​ដែល​មាន​ក្នុង​នោះ​ពិតប្រាកដ ក៏​ប៉ុន្តែ​រូបគេ​កំពុង​តែ​អូស​ទាញ​ភព​ផែនដី​ទៅ​រក​បាត​ជ្រោះ ។ ជន​នេះ​គ្រាន់តែ​ចង់បាន​ទីបំផុត​នៃ​ពិភពលោក ហើយ​បែប​នេះ​នាំ​ឱ្យ​គេ​សប្បាយ​ខ្លាំង ។ គេ​ញញឹម​គ្រប់ពេល ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​ចង់បាន​ពិតប្រាកដ​គឺ​ទី​អវសាន​នៃ​ពិភពលោក ហើយ​អូស​ទាញ​យើង​គ្រប់​គ្នា​ទៅ​តាម​ដែរ ។

ចំពោះ​បញ្ហា​កូរ៉េ​ខាងជើង បណ្តា​ប្រទេស​អាស៊ាន​ដែល​រួម​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល​នា​ថ្ងៃ​ទី​២៩ មេ​សា ព្រមទាំង​ប្រមុខរដ្ឋ​ហ្វ៊ី​លី​ពី​ន​បាន​បង្ហាញ​សារ​បន្ថែម​ថា «​ចូរ​កុំ​លេង​ជាមួយ​ភ្លើង​» ។ លោក RODRIGO DUTERTE ថ្លែង​ថា អាស៊ាន​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​ចំពោះ​ការ​វិវត្តន៍​នៃ​សភាពការណ៍ ហើយ​សហរដ្ឋ​អា​េ​ម​រិ​ក​ត្រូវ​តែ​ប្រកាន់​ការ​អត់ធ្មត់ ព្រោះ​ប្រទេស​ទាំង​២​កំពុង​តែ​លេង​ល្បែង​របស់​ពួក​គេ ។ ល្បែង​ទាំងនោះ​លេង​ពុំ​សប្បាយ​សោះឡើយ ។ គេ​ត្រូវ​ព្រមាន​ប្រាប់​ពិភពលោក​ទាំងមូល​ក្នុង​នោះ​រួម​ទាំង​ពួក​មហាអំណាច​ផង​ថា ល្បែង​លេង​នោះ​ជា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ហើយ​គេ​ត្រូវ​តែ​អត់ធ្មត់ ៕