ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​

7 ឆ្នាំ មុន

យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ​នា​ថ្ងៃ​ទី​២៥ មេ​សា នូវ​សមយុទ្ធ​កងកាំភ្លើងធំ​ទ្រង់ទ្រាយ​ធំ​នា​ឱកាស​ខួប​លើក​ទី​៨៥​នៃ​ទិវា​បង្កើត​កងទ័ព​របស់​ខ្លួន ។

យោង​តាម​សញ្ញា​មួយ​ចំនួន​ថា

យោង​តាម YONHAP ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើ​នា​ថ្ងៃ​ទី​២៥ មេ​សា នូវ​សមយុទ្ធ​កងកាំភ្លើងធំ​ទ្រង់ទ្រាយ​ធំ​នា​ឱកាស​ខួប​លើក​ទី​៨៥​នៃ​ទិវា​បង្កើត​កងទ័ព​របស់​ខ្លួន ។

យោង​តាម​សញ្ញា​មួយ​ចំនួន​ថា កងទ័ព​កូរ៉េ​ខាងជើង​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដោយ​បាញ់​គ្រាប់​ពិត​នៅ​ឆ្នេរសមុទ្រ​ខាងកើត​ទីក្រុង WONSAN ។

តាម YONHAP ដដែល​ថា ប្រភព​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​២៤ មេ​សា ថា កង​នាវាចម្បាំង​អា​េ​ម​រិ​ក​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ​អា​េ​ម​រិ​ក USS CARL VINSON នឹង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​ក្នុង​សមុទ្រ​ខាងកើត​ជាមួយ​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​នា​ចុង​ស​ប្តា​ហ៍​នេះ ។ ប្រភព​នេះ​ធ្វើការ​កត់​សម្គាល់ថា នាវា USS CARL VINSON ដែល​មក​កាន់​ឧបទ្វីប​កូរ៉េ​នឹង​មក​ដល់​សមុទ្រ​ខាងកើត​នា​ពេល​ឆាប់​ៗ រួច​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​ជើង​ទឹកធំ​មួយ​ជាមួយ​កង​ម៉ា​រី​ន​របស់​យើង​នា​ចុង​ស​ប្តា​ហ៍ ។ នាវា​ផ្ទុក​យន្តហោះ​នោះ​មក​ដល់​ដែនទឹក​ឧបទ្វីប​កូរ៉េ​នា​ថ្ងៃ​ទី​២៦ ឬ​២៧ មេ​សា ។

ប្រភព​រដ្ឋាភិបាល​នេះ​គូសបញ្ជាក់​ថា ដោយ​ការ​បង្កហេតុ​របស់​កូរ៉េ​ខាងជើង​អាច​មាន​ពិសេស​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី ឬ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​នា​ឱកាស​ទិវា​កងទ័ព​កូរ៉េ​ខាងជើង​ថ្ងៃ​ទី​២៥ មេ​សា សមយុទ្ធ​ជើង​ទឹក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ជាមួយ​ទិស​ដៅ​ព្រមាន​ចំពោះ​រាល់​ការ​ប៉ុនប៉ង​បង្កហេតុ ។

កង​នាវាចម្បាំង​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS CARL VINSON រួម​មាន​នាវា​ពិឃាត AEGIS USS WAYNE E MEYER ចំណុះ​៩.២០០​តោន ដែល​មាន​មី​ស៊ី​ល​តម្រង់​គោលដៅ និង​នាវា USS MICHAEL MURPHY ព្រមទាំង​នាវា​ពិឃាត USS LAKE CHAMPLAIN ចំណុះ​៩.៦០០​តោន ។ នាវា​ទាំងនេះ​មាន​មី​ស៊ី​ល MK-41 មី​ស៊ី​ល​បណ្តែត TOMAHAWK មី​ស៊ី​ល​សមុទ្រ​-​អាកាស ការពារ​អាកាស SEA SPARROW និង​មី​ស៊ី​ល​បញ្ជា SM-2 ។

លើស​ពី​នេះ​ទៀត នាវាមុជទឹក​នុយក្លេអ៊ែរ USS MICHIGAN ចំណុះ​១៨.០០០​តោន នឹង​ចូល​នា​ថ្ងៃ​ទី​២៥ មេ​សា ក្នុង​កំពង់​ផែ​ប៊ូ​សាន ។ នាវាមុជទឹក​នេះ​មាន​មី​ស៊ី​ល​បណ្តែត​បាញ់​បាន​ចម្ងាយ​ជាង​២.០០០​គីឡូម៉ែត្រ ១៥០​គ្រាប់ ដែល​អាច​បាញ់​ដល់​បណ្តា​ទីតាំង​យុទ្ធសាស្ត្រ​កូរ៉េ​ខាងជើង ។

នាវាមុជទឹក​នេះ​នឹង​ធ្វើ​សកម្មភាព​ដាច់​តែឯង ដោយ​ពុំ​ចូលរួម​ក្នុង​សមយុទ្ធ​ជើង​ទឹក​រួម​ឡើយ ៕