រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យអាណិតក្មេងស្រីម្នាក់ ខណៈនាងឡើងទៅបេះស្លឹកអំពិលយកទៅលក់ ស្រាប់តែឡើងប៉ះចំមែកអម្ពិលពុកផុយ បណ្ដាលឱ្យធ្លាក់ចុះមកមានកម្ពស់ប្រហែល៧ម៉ែត្រ រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះបន្ត ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី២២ មេសា ស្ថិតតាមបណ្តោយផ្លូលេខ២១៧ ហៅផ្លូវចំការដូង ក្នុងបរិវេណសាលាសង្កាត់ជើងឯក ខណ្ឌដង្កោ រាជនីភ្នំពេញ ។ ក្មេងស្រីរងគ្រោះឈ្មោះវង្ស ស្រីមួយ អាយុ១២ឆ្នាំ សព្វថ្ងៃរស់នៅជាមួយជីដូន និងជីតា ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។
តាមប្រភពថា នៅពេលកើតហេតុ ក្មេងស្រីរងគ្រោះ រួមជាមួយប្អូនប្រុស អាយុប្រហែល១០ឆ្នាំ រួមនិងជីតាបង្កើតម្នាក់ទៀត បាននាំគ្នាឡើងលើដើមអម្ពិលកម្ពស់ប្រហែល៧ម៉ែត្រទាំងអស់គ្នា ដើម្បីបេះស្លឹកយកទៅលក់ បានលុយទិញអង្ករ និងម្ហូបអាហារហូប។ប៉ុន្តែជាអកុសល ក្មេងស្រីរងគ្រោះខាងលើ បានជាន់ចំមែកអម្ពិលពុកផុយ បណ្ដាលឲ្យបាក់ធ្លាក់មកលើដី រងរបួសធ្ងន់ធ្ងរយ៉ាងធ្ងន់ធ្ងរតែម្តង។
ចែករំលែកព័តមាននេះ