រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា អគ្គិភ័យបានឆេះក្នុងព្រះវិហារវត្ត «សន្សំកុសល» ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២២ មេសា នេះ ដែលមូលហេតុនោះ ត្រូវគេដឹងថា គឺបណ្តាលមកពីភ្លើងទៀនដួលរលំប៉ះលើកំរាលព្រំទើបបង្កជាឆេះបែននេះ ។ តែទោះបីជាយ៉ាងណា ហេតុការណ៍នេះមិនបណ្តាលឱ្យធ្ងន់ធ្ងរនោះទេ ព្រោះមានការអន្តរាគមន៍ទាន់ ។
ប្រភពឱ្យដឹងថា រថយន្តអគ្គិភ័យចំនួន៣គ្រឿងបានចុះបាញ់ពន្លត់ ទើបភ្លើងថមថយទៅវិញ ដោយឃើញឆេះកំរាលព្រំ ផ្ទាំងគំនូរ និងសម្ភារនៅក្នុងព្រះវិហារអស់មួយចំនួន ។ បច្ចុប្បន្ន សមត្ថកិច្ចបានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
ចែករំលែកព័តមាននេះ