ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មែនក៏អី? គ្រូទាយ​ថា ​​ត្រាំជាប់​ឆ្នោត សង្គ្រាមលោក​លើក​ទី​3ផ្ទុះ​ក្នុងខែ​​​ឧសភា​

7 ឆ្នាំ មុន

គ្រូទាយ​ដ៏​ពូកែ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ លោក HORACIO VILLEGAS បាន​ទស្សន៍​ទាយ​ថា ពិភពលោក​យើង​នេះ​ នឹង​ធ្លាក់​ក្នុង​ភាព​ជ្រួលច្របល់​នៃ​សង្គ្រាម​យ៉ាង​បំផ្លិចបំផ្លាញ​មួយ​នា​ខែឧសភា ឆ្នាំ​២០១៧ ដោយសារ​តែ​ផលវិបាក​នៃ​ការ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​នៃ​

គ្រូទាយ​ដ៏​ពូកែ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ លោក HORACIO VILLEGAS បាន​ទស្សន៍​ទាយ​ថា ពិភពលោក​យើង​នេះ​ នឹង​ធ្លាក់​ក្នុង​ភាព​ជ្រួលច្របល់​នៃ​សង្គ្រាម​យ៉ាង​បំផ្លិចបំផ្លាញ​មួយ​នា​ខែឧសភា ឆ្នាំ​២០១៧ ដោយសារ​តែ​ផលវិបាក​នៃ​ការ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​នៃ​សភាព​​​ការណ៍​នៅ​ប្រទេស​ស៊ី​រី និង​នៅ​កូរ៉េ​ខាងជើង ។

គ្រូទាយ​នេះ​មុន​នេះ​ធ្លាប់​ទាយ​ត្រូវ​ពី​ជ័យជម្នះ​របស់​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​េ​ម​រិ​ក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ ពេល​នេះ​លោក​ថ្លែង​ថា សង្គ្រាមលោក​លើក​ទី​៣ នឹង​ផ្ទុះ​ក្នុង​ឆ្នាំ​២០១៧​នេះ ។ លោក​ថា សង្គ្រាម​នេះ​ពុំ​អាច​ចៀស​ផុត និង​ថា​ការ​វាយប្រហារ​ចុង​ក្រោយ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​ប្រឆាំង​ស៊ី​រី​បង្ហាញ​ថា សង្គ្រាម​នោះ​កាន់តែ​ខិតចូល​មក​ដល់​ហើយ ។

លោក HORACIO VILLEGAS ព្យាករណ៍​ថា សង្គ្រាម​មួយ​ចូលរួម​ដោយ​សហរដ្ឋអាមេរិក រុ​ស្ស៊ី កូរ៉េ​ខាងជើង និង​ចិន​នឹង​ផ្ទុះ​នា​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១៧ តាម​ការ​ផ្តួចផ្តើម​គំនិត​របស់​ប្រធានាធិបតី​អា​េ​ម​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ។ លោក​ក៏​បញ្ជាក់​ផង​ដែរ​ថា សង្គ្រាមលោក​ថ្មី​នឹង​មិនយូរ​ឡើយ ហើយ​វា​នឹង​បញ្ចប់​នា​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៧ ក្រោយ​ពី​បង្ក​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធំធេង​បំផុត និង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងច្រើន​មក ។

នេះ​ពុំ​មែន​ជា​ការ​ចៃដន្យ​ទេ ដែល​ហោរា​ព័រ​ទុ​យ​ហ្គា​ល់​នេះ​ជ្រើសរើស​យក​ថ្ងៃ​ទី​១៣ ឧសភា ជា​ថ្ងៃ​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣ ។ តាម​រឿងនិទាន​កាលពី​១០០​ឆ្នាំ​មុន ព្រះ​ម៉ែ MARIE នៅ FATIMA ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​បាន​ទស្សន៍​ទាយ​ពី​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ ។ ថ្ងៃ​ទី​១៣ តុលា កំណត់​ពី​ការ​លេច​ព្រះ​ភ័ក្ត្រ​ជា​លើក​ទី​៦ និង​ជា​លើក​ចុង​ក្រោយ​នៅ FATIMA របស់​ព្រះ​ម៉ែ MARIE ហើយ​ព្រះ​ម៉ែ MARIE ទាយ​ថា សង្គ្រាម​នឹង​បញ្ចប់​រួច​បណ្តា​កង​ទាហាន​នឹង​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់​ៗ ។

សង្គ្រាមលោក​ទី​មួយ​ផ្ទុះ​ឡើង​នា​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​១៩១៤ ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​១៩១៨ ។ ចំណែក​សង្គ្រាមលោក​លើក​ទី​២ ផ្ទុះ​នា​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​១៩៣៩ ដល់​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​១៩៤៥ ។ រីឯ​សង្គ្រាម​កូរ៉េ​ផ្ទុះ​នា​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​១៩៥០ ហើយ​ចប់​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​១៩៥៣ ៕