តំលៃទំនិញក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងខ្ពស់ជាងការរំពឹងទុកក្នុងការខែកក្កដា បង្កើតឱ្យមានក្តីបារម្ភថែមទៀតពីសំពាធរបស់អតិផរណាកាន់តែខ្លាំងបើទោះជារដ្ឋាភិបាលក្រុងសេអ៊ូលព្យាយាមទប់ស្កាត់ការឡើងថ្លៃទំនិញក្តី ។ នេះបើតាមព័ត៌មានកាលពីថ្ងៃចន្ទ។
តំលៃទំនិញកើនឡើង៤,៧ភាគរយក្នុងខែកក្កដាធៀបជាមួយឆ្នាំទៅមិញ។ ចំណែកតាមរយៈការព្យាករណ៍របស់ផ្សារហ៊ុនDow Jone Newswires ជាមួយអ្នកវិភាគសេដ្ឋកិច្ច៩នាក់ ថាអតិផរណានឹងកើនឡើង៤,៤ភាគរយ តែនៅខែមិថុនាទេដែលអត្រាអតិផរណាកើនឡើង៤,៤ភាគរយនោះ។
អត្រាអតិផរណាលោតឡើងយ៉ាងលឿនបើ គិតចាប់ពីខែមីនាមក និងអាចធ្វើឱ្យមានគំនាបដល់ធនាគារកណ្តាលក្នុងការបង្កើតអត្រាការប្រាក់។
វាជាខែទី៧ហើយ ដែលអត្រាអតិផរណានៅកូរ៉េខាងត្បូងនៅលើគោលដៅដែលធនាគារកណ្តាលចង់បានដល់ទៅ២ទៅ៤ភាគរយ។
តំលៃទំនិញកើនឡើង០,៧ភាគរយក្នុងខែ កក្កដា ធៀបនឹងខែមិថុនាដែលកើនឡើង០,២ភាគរយ។
អត្រាអតិផរណានឹងធ្វើឱ្យតំលៃស្បៀងអាហារ និងថាមពលកើនឡើង៣,៨ភាគរយក្នុងខែកក្កដា ធៀបជាមួយឆ្នាំកន្លងទៅហើយតួលេខដែលខ្ពស់បំផុតគឺកើតឡើងក្នុងខែឧសភាឆ្នាំ២០០៩ ដែលមានចំនួន៣,៩ភាគរយ។
ធនាគារកូរ៉េបានរក្សាអត្រាការប្រាក់ថេរត្រឹម៣,២៥ភាគរយក្នុងខែកក្កដា តែប្រហែលជាមានការប្រែប្រួលនៅថ្ងៃ១១ សីហាខាងមុខ។
រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសពីយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងជាមួយអតិផរណានេះដែរ។
ចែករំលែកព័តមាននេះ