ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ជួប​គ្រោះថ្នាក់​ខណៈ​ទៅ​លេង​បុណ្យចូលឆ្នាំ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ថុ​ង​ប៉ុង ចម្ងាយ​ពី​ស្ពាន​២៥០​ម៉ែត្រ ហេតុការណ៍​នេះ​កើត​នៅ

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ថុ​ង​ប៉ុង ចម្ងាយ​ពី​ស្ពាន​២៥០​ម៉ែត្រ ហេតុការណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​មេ​មុំ ឃុំ​រយៈ ស្រុក​កោះ​ញែក​។

ជន​រង​គ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​មាន ១-ឈ្មោះ ឈិ​ប ពោ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ត្រូវជា​ប្តី ជា​អ្នកបើកបរ មុខរបរ​កសិករ របួសស្រាល ២-​ឈ្មោះ គ្រួក ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ត្រូវជា​ប្រពន្ធ របួសធ្ងន់​ចុក​ដើមទ្រូង និង​បែក​ចិញ្ចើម​ខាងស្តាំ និង​៣-​ឈ្មោះ ពោ នី​សា ភេទ​ស្រី អាយុ​២​ឆ្នាំ ត្រូវជា​កូន របួសធ្ងន់​បែក​ក្បាល​​ខាងលើ​។ ទាំង​៣​នាក់​រស់នៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​បុក​សត្វ​ជ្រូក​ដែល​កំពុង​រត់​តាម​ផ្លូវ នៅ​ចំណុច​កើតហេតុ​ខាងលើ បណ្តាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល ខណៈ​ពេល​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនៈគិរី 1C-6765 ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បំណង​ឆ្ពោះទៅ​ខេត្តរតនៈគិរី ដើម្បី​ដើរ​លេង​បុណ្យចូលឆ្នាំ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តរតនគិរី ចំណែក​ម៉ូតូ​ខូចខាត​តិចតួច​៕