ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ សហរដ្ឋអាមេរិក​នឹង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​មានការ​វិនិយោគ និង​ការ​អប់រំ ខណៈ​រដ្ឋបាល​ថ្មី​របស់​វៀតណាម

ប្រទេស​វៀតណាម ៖ សហរដ្ឋអាមេរិក​នឹង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​មានការ​វិនិយោគ និង​ការ​អប់រំ ខណៈ​រដ្ឋបាល​ថ្មី​របស់​វៀតណាម​ច្រានចោល​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ។

« ការ​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​វៀតណាម មាន​កំណើន​យ៉ាង​រហ័ស​ក្នុង​ចំណោម​ដៃគូ​ជំនួញ​ទាំងអស់ » ។ នេះ​បើ​តាម​លោក​ឯកអគ្គរដ្ឋទូត Ted Osius ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន VietnamPlus ។

លោក​បាន​បង្ហាញ​ការ​សោកស្តាយ​ដែល​កិច្ចព្រមព្រៀង TPP បច្ចុប្បន្ន នៅ​សល់​សមាជិក​តែ​១១​ប្រទេស​ដូច​ជា អូស្ត្រាលី​, ជប៉ុន​, សិង្ហ​បុរី និង​វៀតណាម និង​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ។ របាយការណ៍​នេះ​ឲ្យ​ដឹង​ថា លោក Osius អះអាង​ជា​ថ្មី​ថា សហរដ្ឋអាមេរិក​នឹង​មិន​ទទួលយក​ពាណិជ្ជកម្ម​បែប​គាំពារ​និយម​ទេ ។

លោក​និយាយ​ថា រួម​ជាមួយ​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​អប់រំ ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ប្រទេស​ទាំង​ពីរ​នឹង​ស្វែងរក​ការ​ពង្រឹង​វិស័យ​ទាំង​ពីរ​នេះ​នា​ពេល​អនាគត ។

វៀតណាម និង​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​តាំងពី​ឆ្នាំ​១៩៩៥ គឺ​២០​ឆ្នាំ​បន្ទាប់​ពី​សង្គ្រាម​បាន​បញ្ចប់ ។ ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ​២០១៣ និង​មាន​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​លំដាប់ ។

សារព័ត៌មាន VietnamPlus រាយការណ៍​ថា ការ​នាំ​ចេញពី​សហរដ្ឋអាមេរិក​ទៅ​កាន់​វៀតណាម​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​៧៧%​ពី​ឆ្នាំ​មុន​។ ចំណែក​សហរដ្ឋអាមេរិក​ទិញ​ទំនិញ​វៀតណាម មាន​តម្លៃ​៣៨,៤៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៥% ក្នុង​រយៈពេល​ដូច​គ្នា ។ នេះ​បើ​តាម​ទិន្នន័យ​គយ​វៀតណាម ។

ប្រទេស​ទាំង​ពីរ ក៏​មាន​ទំនាក់ទំនង​ល្អ​ក្នុង​វិស័យ​អប់រំ​ផង​ដែរ ខណៈ​មាន​និស្សិត​វៀតណាម​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​ជាង​២​ម៉ឺន​៨​ពាន់​នាក់ ។

តាម​របាយការណ៍​កម្មវិធី​ផ្លាស់​ប្តូរ​អ្នក​ទស្សនកិច្ច និង​សិស្ស​អា​មេ​រិ​ក​នា​ពេល​ថ្មី​ៗ​ឲ្យ​ដឹង​ថា ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​និស្សិត​ទៅ​សិក្សា​នៅ​ស្ថាប័ន​អប់រំ​របស់​អាមេ​រិ​ក ។

ទីក្រុង​ហាណូយ​បាន​អញ្ជើញលោក​ប្រធានាធិបតី Donald Trump ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វៀតណាម និង​ចូលរួម​កិច្ចប្រជុំ​កំពូល កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APEC) នៅ​ទីក្រុង Da Nang នា​ចុងឆ្នាំ​នេះ​ផង​ដែរ ៕