ហាមឃាត់អាវុធនុយក្លេអ៊ែរពួកមហាអំណាចធ្វើពហិការ
កៅអីចំនួន៤០គ្មានអ្នកអង្គុយ នាថ្ងៃទីមួយនៃសន្និសីទស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរនាថ្ងៃទី២៧ មីនានៅទីស្នាក់ការអ.ស.ប ក្រុងញូវយ៉ក ។
ប្រទេសចំនួន១០០ចាប់ផ្តើម

ប្រទេសចំនួន១០០ចាប់ផ្តើមពិភាក្សាគ្នាសំដៅលើឯកសារមួយដែលមានការចាប់បង្ខំ។ តំណាងជាន់ខ្ពស់អ.ស.ប ទទួលបន្ទុកកិច្ចការរំសាយគ្រឿងសព្វាវុធលោក KIM WON SOON វាយតម្លៃថាវត្តមាននៃអាវុធនុយក្លេអ៊ែរជាការគំរាមកំហែងសំខាន់មួយប្រឆាំងមនុស្សជាតិ ។ ភាពចាំបាច់ឈានឆ្ពោះទៅរំសាយអាវុធនុយក្លេអ៊ែរក្លាយទៅជារឿងបន្ទាន់មួយ ។
បញ្ហាចម្បងនោះការពិភាក្សាប្រព្រឹត្តទៅដោយគ្មានការចូលរួមរបស់មហាអំណាចនុយក្លេអ៊ែរស្ទើរទាំងអស់ ។ សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (ចិន សហរដ្ឋអាមេរិក រុស្ស៊ី បារាំង និងអង់គ្លេស ) បដិសេធមិនចូលរួមក្នុងសន្និសីទនោះឡើយ ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប លោកស្រី NIKKI HALEY អះអាងក្នុងសន្និសីទសារព័ត៌មានមួយថា សម្រាប់គ្រួសារខ្ញុំពុំចង់ឱ្យពិភពលោកមួយមានអាវុធនុយក្លេអ៊ែរឡើយ។ ក៏ប៉ុន្តែយើងត្រូវមានភាពប្រាកដនិយម ព្រោះថាតើមាននរណាមួយទៅដែលជឿថា កូរ៉េខាងជើងយល់ព្រមដល់ការហាមឃាត់អាវុធនុយក្លេអ៊ែរ ? ចំណែកសមភាគីអង់គ្លេស លោក MATTHEW RYCROFT រំលឹកថា ប្រទេសរបស់លោកគាំទ្រទាំងស្រុងដើម្បីក្នុងរយៈពេលយូរ ពិភពលោកមួយឈានដល់គ្មានអាវុធនុយក្លេអ៊ែរ ។
អង់គ្លេសមិនចូលរួមក្នុងការចរចាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ព្រោះតែយើងពុំជឿថាការចរចានោះនឹងសម្រេចបានការរីកចម្រើនពិតប្រាកដក្នុងការរំសាយនុយក្លេអ៊ែរលើពិភពលោក ។
ក្នុងចំណោមប្រទេសជាសមាជិកអូតង់គ្មានប្រទេសណាមួយចូលរួមក្នុងសន្និសីទនោះឡើយលើកលែងតែហូឡង់មួយ ៕
ចែករំលែកព័តមាននេះ