យោងតាម DEFENSENEWS ថា ប្រទេសអីុស្រាអែលប្រកាសពីការធ្វើសមយុទ្ធយោធាយ៉ាងធំមួយនៃប្រវត្តិសាស្ត្ររបស់ខ្លួន ។ តំណាងប្រទេស៧ មានសហរដ្ឋអាមេរិក ក្រិក ប៉ូឡូញ បារាំង អាល្លឺម៉ង់ ឥណ្ឌា និងអីុតាលី ក៏នឹងមកចូលរួមពិនិត្យសមយុទ្ធឈ្មោះ BLUE FLAG នេះដែលមានយន្តហោះយោធាសរុប១០០គ្រឿងចូលរួម ។ សមយុទ្ធនេះក៏ត្រូវតាមដានមើលដោយតំណាង និងសេនានុពន្ធរបស់ប្រទេសជាង៤០ ។
យោងតាមវរសេនីយ៍ទោ RICHARD HECHT ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កងទ័ពអុីស្រាអែលថា សមយុទ្ធនេះនឹងជាសមយុទ្ធយ៉ាងធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ។
លោក HECHT ពុំបានបញ្ជាក់ពីប្រធានបទសំខាន់ៗនៃសមយុទ្ធនោះឡើយ ក៏ប៉ុន្តែ DEFENSENEWS រំលឹកថា ពេលធ្វើសមយុទ្ធទាំងឡាយកន្លងមក បណ្តាយន្តហោះចម្បាំងអីុស្រាអែលបានហោះចេញជាច្រើនរយលើក ហើយសមការប្រយុទ្ធតាមអាកាស វាយប្រហារបណ្តាគោលដៅចល័តលើដី ព្រមទាំងបណ្តាទីតាំងព្រមទាំងហាត់សមធ្វើប្រតិបត្តិការទប់ទល់ប្រព័ន្ធការពារអាកាសរបស់សត្រូវ ។ ខុសពីសមយុទ្ធយោធាអាមេរិក RED FLAG សមយុទ្ធ BLUE FLAG ផ្តោតពុំមែនលើការប្រយុទ្ធគ្នារវាងកងកម្លាំងអាកាសទេ តែលើការរួមសហហការគ្នានៅលើទីលានប្រយុទ្ធ ។ សមយុទ្ធ BLUE FLAG ធ្វើរៀងរាល់២ឆ្នាំម្តង ហើយមានចាប់តាំងពីឆ្នាំ២០១៣មក រួចតាមទម្លាប់មានរយៈពេលជិត២សប្តាហ៍ ៕
ចែករំលែកព័តមាននេះ