ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ទូច​នាវា SEWOL ចេញពី​ទឹក​ជិត​3​ឆ្នាំ​ក្រោយ​លិច

7 ឆ្នាំ មុន

យោង​តាម YONHAP ថា នាវា​ដឹក​អ្នកដំណើរ SEWOL នា​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ចាប់ផ្តើម​ស្ទូច​ស្រង់​ចេញពី​ទឹក ហើយ​១០៧៣​ថ្ងៃ ក្រោយ​នាវា​នេះ​លិច​ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​ភាគ​និរតី​ប្រទេស ។

យោង​តាម YONHAP ថា នាវា​ដឹក​អ្នកដំណើរ SEWOL នា​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ចាប់ផ្តើម​ស្ទូច​ស្រង់​ចេញពី​ទឹក ហើយ​១០៧៣​ថ្ងៃ ក្រោយ​នាវា​នេះ​លិច​ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​ភាគ​និរតី​ប្រទេស ។

បណ្តា​មន្ត្រី​គូសបញ្ជាក់​ថា មួយ​ផ្នែក​នៃ​សម្បក​នាវា​ត្រូវ​បាន​គេ​ឃើញ​ស្ទូច​ចេញ​ផុត​ពី​ទឹក​នា​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ខណៈ​នាវា​ស្ទូច​២​គ្រឿង ស្ទូច​នាវា​ធំ​មាន​បណ្តោយ​១៤៥​ម៉ែត្រ ចំណុះ​៦៨២៥​តោន ដែល​លិច​ក្នុង​ជម្រៅ​៤០​ម៉ែត្រ​ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​ភាគ​និរតី​ជិត​កោះ JINDO ក្នុង​ខេត្ត JEOLLA ខាងត្បូង ។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​សមុទ្រ និង​នេសាទ​ថ្លែង​ថា ប្រសិនបើ​ការងារ​ស្ទូច​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ នោះ​បណ្តា​នាវា​ស្ទូច​នឹង​ស្ទូច​នាវា​នេះ​ដាក់​លើ​នាវា​មួយ​គ្រឿង​ដែល​អាច​នាំ​វា​មក​កាន់​កំពង់​ផែ MOKPO ។ គេ​ត្រូវការ​ពេលវេលា​៨​ថ្ងៃ ដើម្បី​ស្រង់​នាវា​នេះ ហើយ​នាំ​មក​កាន់​កំពង់​ផែ ហើយ​ត្រូវការ​ពេល​៤​ថ្ងៃ​ថែម​ទៀត សម្រាប់​ស្ទូច​នាវា​ដាក់​មក​ផែ ៕