កូរ៉េខាងជើងបរាជ័យក្នុងការបា.ញ់សាកមីស៊ីលមួយ
អ្នកនាំពាក្យម្នាក់នៃកងទ័ពអាមេរិករាយការណ៍ថា កងទ័ពអាេមរិកចាប់ឃើញការបា.ញ់សាកល្បងមីស៊ីលពុំសម្រេចមួយរបស់កូរ៉េខាងជើង ព្រោះមីស៊ីលបានផ្ទុះពេលបា.ញ់ចេញ ។
អ្នកនាំពាក្យម្នាក់នៃកងទ័ពអាមេរិករាយការណ៍ថា កងទ័ពអាេមរិកចាប់ឃើញការបា.ញ់សាកល្បងមីស៊ីលពុំសម្រេចមួយរបស់កូរ៉េខាងជើង ព្រោះមីស៊ីលបានផ្ទុះពេលបា.ញ់ចេញ ។
អ្នកនាំពាក្យម្នាក់នៃកងទ័ពអាមេរិករាយការណ៍ថា កងទ័ពអាេមរិកចាប់ឃើញការបាញ់សាកល្បងមីស៊ីលពុំសម្រេចមួយរបស់កូរ៉េខាងជើង ព្រោះមីស៊ីលបានផ្ទុះពេលបាញ់ចេញ ។
ការបាញ់សាកនោះធ្វើនៅជិត KALMA ជាមូលដ្ឋានអាកាសចរណ៍មួយនាឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង ។ កាលពីឆ្នាំទៅមិញ កូរ៉េខាងជើងបានសាកល្បងមីស៊ីលរយៈមធ្យមជាច្រើននាតំបន់ឆ្នេរសមុទ្រខាងកើត តែការសាកល្បងតែមួយគត់ទទួលបានជោគជ័យ ។
ក្នុងសេចក្តីប្រកាសមួយចេញផ្សាយនាថ្ងៃទី២២ មីនា អ្នកនាំពាក្យរបស់ទីបញ្ជាការដ្ឋានយោធាប៉ាស៊ីហ្វិកនៃកងទ័ពអាមេរិកគូសបញ្ជាក់ថា ទីបញ្ជាការដ្ឋានយោធានេះចាប់ឃើញអ្វីដែលយើងចាត់ទុកថាជាការប៉ុនប៉ងមិនសម្រេចក្នុងការបាញ់សាកមីស៊ីលមួយរបស់កូរ៉េខាងជើងនៅជិត KALKA ។ មីស៊ីលហាក់ដូចជាផ្ទុះប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយបាញ់ចេញ ។
ចំណែកក្រសួងការពារប្រទេសកូរ៉េខាងត្បូងគូសបញ្ជាក់ថា ខ្លួនបន្តធ្វើការវិភាគលើសភាពការណ៍ ។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP គូសបញ្ជាក់ថា មីស៊ីលអាចផ្ទុះ ពេលបាញ់ចេញ មុនពេលហោះហើរដល់កម្ពស់ដែលបណ្តារ៉ាដាកូរ៉េខាងត្បូងអាចចាប់បាន ។
ក្រុងព្យុងយ៉ាងប្រកាសនាថ្ងៃទី១៩ មីនា ថា បានធ្វើការសាកល្បងម៉ូទ័រកាំជ្រួចដែលមានកម្លាំងខ្លាំងមួយ ។ ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូលើកឡើងពីលទ្ធភាពនៃការបាញ់សាកល្បងមីស៊ីលជាច្រើនចេញពីឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ