បច្ចុប្បន្នបណ្តាប្រទេសនានានៅលើពិភពលោក ផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ហេតុដូច្នេះតម្រូវឱ្យប្រទេសទាំងនោះកែច្នៃតំបន់ទីប្រជុំជន ដែលមានធម្មជាតិស្រស់ត្រកាលឱ្យក្លាយជាប្រភពទេសចរណ៍នៅក្នុងប្រទេស ។
តំបន់មាត់សមុទ្រ ត្រូវបានចាត់ទុកថាជាចក្ខុវិស័យមួយក្នុងផ្នែកទេសចរណ៍ ព្រោះអាកាសធាតុ និងទេសភាពនៅជុំវិញតំបន់ពេញនិយមសម្រាប់់មនុស្សសម័យបច្ចុប្បន្ន ។
ក្នុងឆ្នាំ២០១៧នេះមានតំបន់មាត់សមុទ្រមួយចំនួនគួរឱ្យចង់ទៅកម្សាន្ត ។ ឆ្នេរសមុទ្រស្ថិតក្នុងចំណាប់អារម្មណ៍របស់«Tripadvisor»រួមមាន ៖
១-ឆ្នេរBaia do Sanchoប្រទេសប្រេស៊ីល ។
២-ឆ្នេរGrace Bayនៅប្រជុំកោះTurksនិងCaicos ។
៣-ឆ្នេរEagle Beachប្រទេសអារូបា ។
៤-ឆ្នេរPlaya Paraisoប្រទេសគុយបា ។
៥-ឆ្នេរSiesta Beachរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។
៦-ឆ្នេរLa Concha Beachប្រទេសអេស្ប៉ាញ ។
៧-ឆ្នេរPlaya Norteប្រទេសម៉ិកស៊ិក ។
៨-ឆ្នេរRadhanagar Beachប្រជុំកោះអាន់ដាម៉ាន់ និងនីកូបា ។
៩-ឆ្នេរElafonissiប្រទេសក្រិក ។
១០-ឆ្នេរGalapagos Beach at Tortuga Bayប្រទេសអេកូទ័រ ៕
ចែករំលែកព័តមាននេះ