ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូ​ណា​ល់ ត្រាំ ចង់បាន​នាវា​ផ្ទុក​យន្តហោះ​ទី​12 សម្រាប់​កង​ម៉ា​រី​ន​អា​មេ​រិ​ក

7 ឆ្នាំ មុន

ពេល​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​លើ​នាវា​ផ្ទុក​យន្តហោះ USS GERALD FORD កាលពី​ថ្ងៃ​ទី​២ មីនា ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ចង់ឱ្យ​កង​នាវា​យោធា​អា​េ​ម​រិ​ក​មាន​នាវា​ផ្ទុក​យន្តហោះ​១២​គ្រឿង​នា​ពេល​អនាគត

ពេល​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​លើ​នាវា​ផ្ទុក​យន្តហោះ USS GERALD FORD កាលពី​ថ្ងៃ​ទី​២ មីនា ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ចង់ឱ្យ​កង​នាវា​យោធា​អា​េ​ម​រិ​ក​មាន​នាវា​ផ្ទុក​យន្តហោះ​១២​គ្រឿង​នា​ពេល​អនាគត យោង​តាម​ការ​ចង់បាន​របស់​កង​ម៉ា​រី​ន ។

កង​ម៉ា​រី​ន​អា​េ​ម​រិ​ក បច្ចុប្បន្ន​មាន​នាវា​ផ្ទុក​យន្តហោះ​១០​គ្រឿង ហើយនឹង​មាន​ដល់​១១​គ្រឿង ពេល​នាវា GERALD FORD ជា​នាវាចម្បាំង​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ចំណាយ​ប្រាក់​យ៉ាង​មហាសាល​នៃ​ប្រវត្តិសាស្ត្រ​កង​នាវាចរណ៍​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ទៀត ។ នាវា​យក្ស​សមុទ្រ​នេះ​ត្រូវ​បាន​កសាង​ដោយ​ចំណាយ​ប្រាក់​ដល់​ទៅ​១២,៩​ពាន់​លាន​ដុល្លារ ។

លោក​ប្រធានាធិបតី​ត្រាំ ចង់​កសាង​ឡើង​វិញ​កងទ័ព​អា​េ​ម​រិ​កដោយ​បង្កើន​ការ​ចំណាយ​ខាង​យោធា ។ លោក​ប្រកាស​រួច​ហើយ​ថា លោក​ចង់ឱ្យ​កង​ម៉ា​រី​ន​អា​មេ​រិ​ក​មាន​នាវា ព្រមទាំង​នាវាមុជទឹក​ដល់​៣៥០​គ្រឿង​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ទល់​នឹង​ទិស​ដៅ​កំណត់​របស់​រដ្ឋការ​លោក​អូ​បា​ម៉ា ត្រឹម​នាវា និង​នាវាមុជទឹក​៣១០​គ្រឿង ខណៈ​កម្រិត​បច្ចុប្បន្ន​មាន​២៧៤​គ្រឿង ។ ទោះបី​យ៉ាងណា លោក​ត្រាំ នៅ​ពុំ​ទាន់​ផ្តល់​ភាព​លម្អិត​លើ​បណ្តា​ប្រភេទ​នាវា​ដែល​នឹង​កសាង​ថ្មី​នៅឡើយ ។

លើ​នាវា GERALD FORD ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ថា ខ្ញុំ​ទើបតែ​និយាយ​ជាមួយ​បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​កង​ម៉ា​រី​ន ព្រមទាំង​នៃ​ឧស្សាហកម្ម ដើម្បី​ពិភាក្សា​ពី​ផែនការ​ទាំងឡាយ​របស់ខ្ញុំ​ពង្រីក​យ៉ាង​ខ្លាំង​ដល់​កង​នាវា​យោធា​របស់​យើង ដែល​នឹង​ត្រូវ​មាន​នាវា​ផ្ទុក​យន្តហោះ​ទី​១២​មួយទៀត ដែល​យើង​ត្រូវការ ។ ក្រោយ​រយៈពេល​ច្រើន​ឆ្នាំ​នៃ​ការ​កត់​បន្ថយ​ការ​ចំណាយ​ខាង​យោធា ដែល​ធ្វើ​ឱ្យ​ខ្សោយ​ដល់​កិច្ច​ការពារ​របស់​យើង ខ្ញុំ​ចង់ឱ្យ​មានការ​បង្កើន​យ៉ាង​ធំធេង​ការ​ចំណាយ​ខាង​យោធា​ជា​ប្រវត្តិសាស្ត្រ ៕