ចាប់មិនចេះអស់ ! បុរសម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀ.ន
ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងសហការជាអាវុធហត្ថស្រុកកំចាយមារធ្វើការឃាត់ខ្លួនពាក់ព័ន្ធ និងករណីគ្រឿងញៀ.ន…
ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងសហការជាអាវុធហត្ថស្រុកកំចាយមារធ្វើការឃាត់ខ្លួនពាក់ព័ន្ធ និងករណីគ្រឿងញៀ.ន…
ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងសហការជាអាវុធហត្ថស្រុកកំចាយមារធ្វើការឃាត់ខ្លួនពាក់ព័ន្ធ និងករណីគ្រឿងញៀនកាលពីម៉ោង៤និង៣០នាទី ថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ។
មន្ត្រីមន្ទីរយុតិ្តធម៌នៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ ហឿន ឡុងឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាលជ្រុំ ឃុំផ្សារកណ្តាល ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។ នៅក្នុងប្រតិបត្តិការណ៍នេះដែរសមត្ថកិច្ចបានធ្វើការឆែកឆេរ និងរឹមអូសបានវត្ថុតាងរួមមាន ម្ស៉ៅក្រាមពណ៌សចំនួន១កញ្ចប់ធំ ទូរសព្ទ័ដៃចំនួន៤គ្រឿង ម៉ូតូហ្ស៊ុយសូគីនិច១គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ