តាមទីភ្នាក់ងារព័ត៌មាន AFP ផ្សាយកាលពីថ្ងៃទី២៧ កុម្ភៈ ថា លោកHerizal Bin Yunus អាយុ២៧ឆ្នាំ បានសន្លប់ដោយសារការធ្វើទារុណកម្មវាយចំនួន៨រំពាត់ នៅចំពោះមុខមហាជនក្បែរវិហារមួយក្នុងក្រុងបាន់ដាអាសេ ខេត្ដអាសេ ដែលមានពលរដ្ឋមូស្ល៊ីមច្រើនបំផុតនៅលើពិភពលោក ។
បន្ទាប់មក អាជ្ញាធរបានសែងបុរសរូបនេះទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យធ្វើការត្រួតពិនិត្យឃើញថា គេនៅមានសុខភាពល្អទេ ។ បន្ទាប់មក លោកHerizal ត្រូវបានសែងទៅវេទិកាទទួលទោសជាថ្មី និងទទួលការដាក់ទណ្ឌកម្មបន្ដចំនួន១៤រំពាត់ទៀតរហូតគ្រប់២២រំពាត់ តាមច្បាប់សាសនាShasia ពីបទមានកំហុសរស់នៅជាមួយស្ដ្រីដែលមិនទាន់រៀបការ ។
លោក Herizal ជាមនុស្សម្នាក់ក្នុងចំណោមប្រជាជន៨នាក់ ដែលទទួលទោសវាយនឹងរំពាត់នៅមុខមហាជន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ពីបទប្រព្រឹត្តខុសនឹងច្បាប់សាសនា ។ ការដាក់ទណ្ឌកម្មនៅទីសាធារណៈ បានកើតមានជាប្រចាំនៅអាសេពីបទប្រព្រឹត្ដខុសច្បាប់ដូចជា ការភ្នាល់ល្បែងស៊ីសង ទទួលទានគ្រឿងស្រវឹង និងរួមរ័កជាមួយមនុស្សភេទដូចគ្នាជាដើម ។
ខេត្ដអាសេ ស្ថិតនៅកោះស៊ូម៉ាត្រា ភាគពាយ័ព្យប្រទេស ចាប់ផ្ដើមប្រើច្បាប់Sharia ក្រោយពីក្លាយជាតំបន់ស្វយ័តនៅឆ្នាំ២០០១ ៕
ចែករំលែកព័តមាននេះ