ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​នេសាទ​ជា​ច្រើន​គ្រួសារ​ជិះទូក​មក​ឡើង​នៅ​មុខ​សាលាខេត្ត​ដើម្បី​រក​អន្តរាគមន៍

7 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុម​អ្នកនេសាទ​សមុទ្រ​នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ជា​ច្រើន​គ្រួ​សារបាន​ជិះទូក​របស់​ខ្លួន​មក​ឡើង​នៅ​មុខ​សាលាខេត្ត​…

ខេត្តកំពត ៖ ក្រុម​អ្នកនេសាទ​សមុទ្រ​នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ជា​ច្រើន​គ្រួ​សារបាន​ជិះទូក​របស់​ខ្លួន​មក​ឡើង​នៅ​មុខ​សាលាខេត្ត​តាំងពី​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​សុំ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ដែល​មាន​សំណូមពរ​ចំនួន​ពីរ​ចំណុច​គឺ ៖

ទី​១-​សុំ​ឲ្យ​ទូក​នេសាទ​ទាំងអស់​មិន​ថា អ្នកនេសាទ​ខ្មែរ ឬ​អ្នកនេសាទ​វៀតណាម​ទេ​ហើយ​ក៏​មិន​ប្រកាន់​ទីតាំង​កន្លែង​នេសាទ​ដែរ សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​មាន​វិធានការ​កុំ​ឲ្យ​មាន​អ្នក​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ឆក់​តទៅ​ទៀត ។

ទី​២-​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​មាន​វិធានការ​បញ្ឈប់​ការ​អូស​គូរ​របស់​ទូក​នេសាទ​វៀតណាម បើ​អូស​ទូក​តែ​មួយ​ដូច​ទូក​អ្នកនេសាទ​ខ្មែរ​មិន​មាន​បញ្ហា ប្រើ​ឧបករណ៍​ល្មើសច្បាប់​គឺ​ទូក​មង​ឆក់ ។ ចំណុច​ទីតាំង​អូស​ពួក​គាត់​មិន​ប្រកាន់​ទីតាំង​ទេ​តែ​សុំ​កុំ​ឲ្យ​អូស​គូរ និង​ប្រើ​ឧបករណ៍​មង​ឆក់ ។

រហូត​មក​ដល់​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ពួក​គាត់​ពុំ​ទាន់​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ខេត្ត​ដើម្បី​ទទួល​ដោះស្រាយ​នូវ​សំណូមពរ​របស់​ពួក​គាត់​នៅឡើយ​ទេ ៕