ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់ ខណៈ​ដើរ​ឆ្លងថ្នល់​ជាតិ ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នារី​វ័យក្មេង​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់​ជាតិ​ស្រាប់តែ​ត្រូវ​ម៉ូតូ​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង …

ខេត្តកណ្តាល ៖ នារី​វ័យក្មេង​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់​ជាតិ​ស្រាប់តែ​ត្រូវ​ម៉ូតូ​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១-៤២ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ សៀ ធិ​ប អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ។ ចំណែក​ភាគី​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​១២៥ ពណ៌​ខ្មៅ​លាយ​ស្វាយ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-1119 អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ និង​ស្ត្រី​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​នៅ​កន្លែង​កើតហេតុ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​បាន​ដើរ​ឆ្លងថ្នល់​ពី​កើត​ទៅ​លិច ដើម្បី​ចាំ​ជិះ​រ៉ឺ​ម៉ក​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​សួន​ឧស្សាហកម្ម​សំរោង​ធំ ខណៈ​ឆ្លង​ជិត​ផុត​ចែង​ផ្លូវ​ខាងលិច ស្រាប់តែ​ត្រូវ​ម៉ូតូ​១​គ្រឿង​បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​មក​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ប៉ើង​បោក​ក្បាល​នឹង​ថ្នល់ជាតិ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា ស្ត្រី​អ្នក​រួម​ដំណើរ​ជាមួយ​ភាគី​ម៉ូតូ​ឈ្មោះ ផៃ ច​ន្ថា អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ខ្លែង​គង់ ឃុំ​អង្គ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​បាន​ជួល​ម៉ូតូឌុប​នេះ​ពី​ច្បារ​អំពៅ​ជិះ​ទៅ​ស្រុក​កំណើត ក្នុង​តំលៃ​៣​ម៉ឺន​រៀល ដើម្បី​ទៅ​មើ​ក​ឪពុក​មាន​ជំងឺ​នៅ​ស្រុក គឺ​មិន​ជាប់​ពាក់ព័ន្ធ​សាច់ញាតិ​ជាមួយ​ម្ចាស់​ម៉ូតូ​ទេ ។

បន្ទាប់​ពី​សួរនាំ​រួច សមត្ថកិច្ច​បាន​ឲ្យ​ស្ត្រី​អ្នក​រួម​ដ​ណើ​រ​បន្តដំណើរ​ទៅ​ផ្ទះ រួច​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​តាម​នីតិវិធី ៕