ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SPACEX បញ្ជូន​យានអវកាស​កា​ហ្គោ​ទៅ​កាន់ ISS

7 ឆ្នាំ មុន

ក្រោយ​ពី​បរាជ័យ​មួយ​កាលពី​ខែកញ្ញា ក្រុមហ៊ុន​អវកាស​អា​មេ​រិ​ក SPACEX នា​ថ្ងៃ​ទី​១៩ កុម្ភៈ បាន​បា.ញ់​បញ្ជូន​យានអវកាស​កា​ហ្គោ DRAGON ដែល​ត្រូវ​ផ្គត់ផ្គង់​ស្បៀង …

ក្រោយ​ពី​បរាជ័យ​មួយ​កាលពី​ខែកញ្ញា ក្រុមហ៊ុន​អវកាស​អា​មេ​រិ​ក SPACEX នា​ថ្ងៃ​ទី​១៩ កុម្ភៈ បាន​បាញ់​បញ្ជូន​យានអវកាស​កា​ហ្គោ DRAGON ដែល​ត្រូវ​ផ្គត់ផ្គង់​ស្បៀង និង​ឧបករណ៍​នានា​មាន​ទម្ងន់​ជាង​២,២​តោន​ដល់​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។

ក្រោយ​ពី​ពន្យារពេល​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ការ​បាញ់​បញ្ជូន​យាន DRAGON នោះ​មក​ពី​បញ្ហា​បច្ចេកទេស​លើ​កាំជ្រួច FALCON ៩​ក្រុមហ៊ុន SPACEX បាន​បាញ់​បញ្ជូន​យាន​នេះ​នា​ថ្ងៃ​ទី​១៩ កុម្ភៈ ចេញពី​ទីតាំង​បាញ់​បង្ហោះ CAP CANAVERAL ដើម្បី​បំពេញបេសកកម្ម​ផ្គត់ផ្គង់​ស្បៀង និង​បណ្តា​ឧបករណ៍​សម្រាប់​ការ​ពិសោធន៍​ខាង​វិទ្យាសាស្ត្រ​ដល់​បណ្តា​អវកាសយានិក​ដែល​ប្រចាំការ​នៅ ISS ។ កាំជ្រួច​បាន​ចាក​ចេញពី​ជើង​ទម្រ​បាញ់ 39A នៅ​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណឺ​ឌី រដ្ឋ​ផ្ល​រី​ដា ដូច​ការ​គ្រោងទុក​ទៅ​កាន់​ផ្ទៃមេឃ​នា​វេលា​ម៉ោង​១៥​និង​៣៨​នាទី​ម៉ោង​ក្នុងស្រុក ។ យាន DRAGON បាន​បំបែក​ចេញពី​ជាន់​ទី​២​នៃ​កាំជ្រួច​ដូច​ការ​គ្រោងទុក​មិន​ដល់​១០​នាទី​ផង ក្រោយ​ការ​ហោះ​ឡើង ដើម្បី​ចាប់ផ្តើម​ហោះហើរ​ឆ្ពោះទៅ​កាន់​ស្ថានីយ ISS ហើយ​គ្រោង​ទៅ​ដល់​នា​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ។

ការ​បាញ់​បញ្ជូន​យាន​នេះ​ជា​លើក​ដំបូង​ចេញពី​ជើង​ទម្រ​បាញ់​បង្ហោះ​ប្រវត្តិសាស្ត្រ 39 A របស់ NASA ចាប់តាំងពី​ឆ្នាំ​២០១១​មក ។ ចេញពី​ជើង​ទម្រ​នេះ ហើយ​ដែល​គេ​បាញ់​បញ្ជូន​យាន APOLLO ទៅ​កាន់​ភព​ព្រះ​ចន្ទ កាលពី​ទស​វត្ស​ឆ្នាំ​១៩៦០ និង​១៩៧០ ព្រមទាំង​យានអវកាស​នានា​រវាង​ឆ្នាំ​១៩៨១ ទៅ​២០១១ ៕