ត្រូវចាប់ឃុំខ្លួនប៉ុណ្ណឹងហើយ នៅញញឹស្រស់ទៀត
ខេត្តបន្ទាយមានជ័យ ៖ លោក ចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់ឱ្យចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល៦ខែ …
ខេត្តបន្ទាយមានជ័យ ៖ លោក ចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់ឱ្យចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល៦ខែ …
ខេត្តបន្ទាយមានជ័យ ៖ លោក ចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់ឱ្យចាប់ខ្លួនដាក់ពន្ធនាគាររយៈពេល៦ខែ យោងតាមសំណុំរឿងលេខ៣៦៤ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ដោយចៅក្រមស៊ើបសួរ ឯក ប៉ូលីហ្វីស ចុះថ្ងៃទី១៣ ខែកមរា ឆ្នាំ២០១៧ ។
គួរកត់សម្គាល់ថា លោកចៅ វាសនា ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្សសង្គ្រោះជាតិ នៅអាណត្តិទី៣ ឆ្នាំ២០១៧នេះ ត្រូវបានថ្នាក់លើឲ្យឈរឈ្មោះជាបេក្ខជនទី១ នៃសង្កាត់ប៉ោយប៉ែតផងដែរ ។
លោកចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត ត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃាត់ខ្លួនកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីលោកចូលខ្លួនទៅបំភ្លឺនៅតុលាការខេត្ត ហើយត្រូវជាប់ចោទពីបទញុះញង់ដល់ក្រុមកម្មករអូសរទេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យធ្វើបាតុកម្មនៅមុខទីស្នាក់ការគយ និងរដ្ឋាករ ច្រកប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ។
យោងតាមដីកាតុលាការខេត្តបន្ទាយមានជ័យ បានចោទប្រកាន់លោក ចៅ វាសនា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ សមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនា (ស្ថានទម្ងន់) និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ មាត្រា២៩ មាត្រា៤១០ មាត្រា៤១១ កថាខណ្ឌទី១ ចំណុចទី១ និងទី៤ មាត្រា៤១២ កថាខណ្ឌទី១ មាត្រា៤១៣ មាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ ។ បន្ទាប់មកត្រូវបានតុលាការសម្រេចឃុំខ្លួនរយៈពេល៦ខែជាបណ្តោះអាសន្ន គិតចាប់ពីឃាត់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ