ធ្វើទុក្ខខ្លាំងចាក់សាំងដុតខ្លួនឯងបញ្ចប់ជីវិត
ខេត្តត្បូងឃ្មុំ ៖ បុរសកម្មករជៀរជ័រកៅស៊ូម្នាក់បានធ្វើអត្តឃា.តដោយបានយកសាំង១ប៊ីដុងចំណុះ៣០លីត្រមកចាក់ស្រោចលើខ្លួនប្រាណ ហើយបានដុតឆេះស្លា.ប់យ៉ាងអាណោចអាធ័ម ដោយសារតែ
ខេត្តត្បូងឃ្មុំ ៖ បុរសកម្មករជៀរជ័រកៅស៊ូម្នាក់បានធ្វើអត្តឃា.តដោយបានយកសាំង១ប៊ីដុងចំណុះ៣០លីត្រមកចាក់ស្រោចលើខ្លួនប្រាណ ហើយបានដុតឆេះស្លា.ប់យ៉ាងអាណោចអាធ័ម ដោយសារតែ
ខេត្តត្បូងឃ្មុំ ៖ បុរសកម្មករជៀរជ័រកៅស៊ូម្នាក់បានធ្វើអត្តឃាតដោយបានយកសាំង១ប៊ីដុងចំណុះ៣០លីត្រមកចាក់ស្រោចលើខ្លួនប្រាណ ហើយបានដុតឆេះស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែកើតរោគសរសៃប្រសាទ។ ភ្លាមៗនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយបាននាំគ្នាដងទឹកមកជះពន្លត់ផងដែរ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន ម៉ុន អាយុ៣៨ឆ្នាំ រស់នៅភូមិ៨៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានប្រពន្ធឈ្មោះ ផៃ គមស៊ា អាយុ៣៨ឆ្នាំ និងមានកូនចំនួន៤នាក់ ក្នុងនោះមានស្រី២នាក់ ប៉ុន្តែមានតែកូនតូចអាយុ៣ឆ្នាំម្នាក់ប៉ុណ្ណោះដែលរស់នៅជាមួយជនរងគ្រោះ និងប្រពន្ធ ចំណែកឯកូន៣នាក់ទៀត រស់នៅកន្លែងឆ្ងាយ ហើយខ្លះក៏មានគ្រួសារអស់ហើយដែរ។
លោកវរសេនីយ៍ត្រីបានបន្តថា នៅពេលមុនកើតហេតុស្ត្រីជាប្រពន្ធឈ្មោះ ផៃ គឹមស៊ា បានក្រោកទៅសារជ័រនៅវេលាយប់ទៀបភ្លឺ ជាមួយនឹងកូនតូច ចំណែកឯប្តីបានដេកនៅផ្ទះតែម្នាក់ឯង។ រហូតមកដល់វេលាម៉ោងខាងលើនោះ ស្រាប់តែគេប្រទះឃើញអណ្តាតភ្លើងឆាបឆេះឡើងក្រហមច្រាលក្នុងផ្ទះតៀមសាងសង់អំពីបេតុងសម្រាប់ឲ្យកម្មករស្នាក់នៅនោះ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បានប្រាប់បន្តទៀតថា ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាបើកទ្វារផ្ទះ ដើម្បីចេញមកជួយពន្លត់ភ្លើង តែទ្វារផ្ទះខាងមុខបានខ្ទាស់ជាប់មិនអាចចូលបាននោះទេ មានតែនាំគ្នាទៅទន្លាយទ្វារខាងក្រោយវិញ ហើយបានដងទឹកពាងមកជះពន្លត់ ដោយប្រើពេលជិតកន្លះម៉ោងទើបភ្លើងរលត់ ប៉ុន្តែជាអកុសលបុរសរងគ្រោះបានស្លាប់បាត់ទៅហើយក្នុងអណ្តាតភ្លើង ចំណែកសពឡើងរួញក្រញង់តែម្តង។
ក្រោយពីប៉ុស្តិ៍រដ្ឋបាលឃុំថ្មពេជ្រ បានរាយការណ៍មកលោកអធិការនគរបាលស្រុកនោះ ក៏បានចាត់ឲ្យរូបលោកដឹកនាំកម្លាំងចុះទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ហើយបានពិនិត្យសពឃើញថា បុរសនេះ ពិតបានស្លាប់ដោយធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនមែន ។ បន្ទាប់មកបានប្រគល់សពឲ្យទៅប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
លោកវរសនីយ៍ត្រី ឡុង សារិន បានរំលឹកទៀតថា កាលពី៣ឆ្នាំមុន បុរសរងគ្រោះខាងលើនេះ ធ្លាប់ជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបានប៉ះទង្គិចត្រូវក្បាល ក្រោយមកក៏ចេះតែធ្វើទុក្ខក្បាលរហូតកើតរោគសរសៃប្រសាទ ហើយត្រូវបានប្រពន្ធនាំមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ពេលបានជាស្រួលប្រួលក៏នាំត្រឡប់មកផ្ទះវិញ ។ ប៉ុន្តែនៅពេលមុនកើតហេតុចំនួន៣ថ្ងៃ បុរសរងគ្រោះខាងលើចេះតែរវើរវាយឃើញគេមកដេញចាប់ រហូតមកដល់ព្រឹកទៀបភ្លឺឈានចូលថ្ងៃទី១៦ កុម្ភៈ នេះ ក៏បានយកសាំងមកចាក់ដុតខ្លួនឯងធ្វើអត្តឃាតតែម្តង ៕
ចែករំលែកព័តមាននេះ