ចាប់បានហើយ ! កំពូលមេចោរស្រីរៀបចំផែនការប្លន់អ្នកលក់មាស
ខេត្តកំពង់ចាម ៖ កំពូលមេចោរស្រីដែលរៀបចំផែនការប្លន់អាជីវករលក់មាស-ប្តូរប្រាក់ សុខ លក្ខិណា នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន …
ខេត្តកំពង់ចាម ៖ កំពូលមេចោរស្រីដែលរៀបចំផែនការប្លន់អាជីវករលក់មាស-ប្តូរប្រាក់ សុខ លក្ខិណា នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន …
ខេត្តកំពង់ចាម ៖ កំពូលមេចោរស្រីដែលរៀបចំផែនការប្លន់អាជីវករលក់មាស-ប្តូរប្រាក់ សុខ លក្ខិណា នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីធ្វើការស្រាវជ្រាវចាប់បក្សពួក៤នាក់បន្តទៀត ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត បានជំរុញឲ្យរូបលោកដឹកនាំកម្លាំងចុះសហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ធការដ៏ក្តៅគគុកមិនបន្ធូរដៃតាមប្រមាញ់ចោរប្លន់ប្រដាប់អាវុធចំនួន៨នាក់ដែលបានធ្វើសកម្មភាពប្លន់អាជីវករលក់មាសប្តូរប្រាក់នៅផ្សារធំ ក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានប្លន់យករបស់ទ្រព្យអស់ជាច្រើន ហើយនាំគ្នារត់គេចខ្លួនតាមមធ្យោបាយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងចេញទៅទិសខាងលិច ក្នុងនោះមានរថយន្តឡិចស៊ីសចំនួន២គ្រឿង បិទគូទមុខក្រោយផងដែរ ។
លោកស្នងការរង បន្តថា រហូតមកដល់ថ្ងៃទី១០ កុម្ភៈ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់បានចោរប្លន់៣នាក់ក្នុងក្រុងសៀមរាប ក្នុងនោះមាន ១-ឈ្មោះ សុខ ស៊ីនួន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម, ២-ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៤៧ឆ្នាំ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ និង ៣-ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយដកហូតបានរថយន្តឡិចស៊ីស RX300 ចំនួន២គ្រឿង ក្នុងនោះ ពណ៌ស១គ្រឿង និងពណ៌ខ្មៅ១គ្រឿង ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លុះល្ងាចថ្ងៃទី១៤ កុម្ភៈ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់បានកំពូលមេខ្លោងស្រីម្នាក់ទៀតឈ្មោះ សុខ វណ្ណនី ហៅ ភិន អាយុ៤៧ឆ្នាំ ក្នុងពេលដែលស្នាក់នៅផ្ទះជីដួនមួយនៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ លុះមកដល់ព្រឹកថ្ងៃទី១៥ កុម្ភៈ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានគរបាលខេត្តកំពង់ចាមតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បញ្ជាក់ថា មុនពេលសកម្មភាពប្លន់អាជីវករលក់មាសឈ្មោះ សុខ លក្ខិណា ភេទស្រី អាយុ៤៨ឆ្នាំ នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម គឺមេខ្លោងស្រីឈ្មោះ ភិន បានរៀបចំផែនការ ដោយបាននាំគ្នាមកដេកនៅខេត្តកំពង់ចាមមុន១យប់ លុះមកដល់ព្រឹកថ្ងៃទី៥ កុម្ភៈ ក៏បានដឹកនាំបក្សពួកមកធ្វើសកម្មភាពប្លន់តែម្តង ហើយក៏បាននាំគ្នាគេចខ្លួនទៅរាជធានីភ្នំពេញ ដើម្បីយករបស់ទ្រព្យដែលប្លន់បានពីជនរងគ្រោះទៅបែងចែកគ្នា ខ្លះបាន៤ពាន់ដុល្លារ ខ្លះបាន៧ពាន់ដុល្លារផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច មេខ្លោងស្រីរូបនេះបានឆ្លើយសារភាពថា ចំពោះសកម្មភាពដែលបានដឹកនាំធ្វើនៅក្នុងក្រុងកំពង់ចាម គឺមានតែ១លើកនេះទេ ហើយប្តីរបស់មេខ្លោងឈ្មោះ ពៅ សំអឿន ត្រូវបានសមត្ថកិច្ចចាប់បាននៅក្រុងសៀមរាប គឺជាម្ចាស់រថយន្តឡិចស៊ីសពណ៌ស ដែលជាមធ្យោបាយក្នុងអំពើប្លន់ប្រដាប់អាវុធខាងលើ ៕
ចែករំលែកព័តមាននេះ