បញ្ជូនខ្លួនក្រុមអង្គការជជុះទាំង៥នាក់ទៅកាន់តុលាការខេត្ត
ខេត្តក្រចេះ ៖ ប្រធានអង្គការបរិស្ថាន និងការពារសិទ្ធិពលរដ្ឋមួយរូប និងបក្ខពួក៤នាក់ ផ្សេងទៀតដែលពលរដ្ឋចោទថា ជាក្រុមកុងត្រូលជជុះខុសច្បាប់តែងតែធ្វើសកម្មភាព
ខេត្តក្រចេះ ៖ ប្រធានអង្គការបរិស្ថាន និងការពារសិទ្ធិពលរដ្ឋមួយរូប និងបក្ខពួក៤នាក់ ផ្សេងទៀតដែលពលរដ្ឋចោទថា ជាក្រុមកុងត្រូលជជុះខុសច្បាប់តែងតែធ្វើសកម្មភាព
ខេត្តក្រចេះ ៖ ប្រធានអង្គការបរិស្ថាន និងការពារសិទ្ធិពលរដ្ឋមួយរូប និងបក្ខពួក៤នាក់ ផ្សេងទៀតដែលពលរដ្ឋចោទថា ជាក្រុមកុងត្រូលជជុះខុសច្បាប់តែងតែធ្វើសកម្មភាពដើរជំរិតទារប្រាក់ពីក្រុមអ្នករកស៊ីប្រៀបដូចចោរប្លន់នោះ ត្រូវបាននគរបាលស្រុកសំបូរឃាត់ខ្លួន និងបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី៨ កុម្ភៈនេះ ជាប់សង្ស័យពីបទកំហែងយក មានស្ថានទម្ងន់ទោស និងបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ។
សមត្ថកិច្ចឲ្យដឹងថា ការចាប់ខ្លួន និងបញ្ជូនខ្លួនជនដែលតាំងខ្លួនថាជាមន្ត្រីអង្គការជជុះដែលតែងតែដើរប្រព្រឹត្តសកម្មភាពខុសច្បាប់ដាក់បណ្តុំកុងត្រូលជជុះ ប្រដេញឡានស្ទាក់កាក់ទារប្រាក់ពីពលរដ្ឋដែលរកស៊ីដឹកឈើ និងដឹកអុសពីជនទាំង៥នាក់នេះ គឺធ្វើឡើងបន្ទាប់ពីពួកគេមេកូនទាំង៥នាក់ បានធ្វើសកម្មភាពឃាត់ទុករថយន្តដឹកក្តារ និងសរសរផ្ទះ១គ្រឿងនៅនឹងផ្ទះរបស់ពួកគេក្នុងភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ដើម្បីជំរិតទារប្រាក់ កាលពីថ្ងៃទី៧ កុម្ភៈ ខណះដែលឡានដឹកឈើមួយគ្រឿងនេះ មិនបានចូលបង់ប្រាក់ឲ្យទៅពួកគេដូចទៅតាមតម្រូវការដែលពួកគេបានកំណត់នោះ។
ជាមួយនឹងការចាប់ខ្លួនក្រុមជនល្មើសដែលតាំងខ្លួនថា ជាមន្ត្រីអង្គការខុសច្បាប់ទាំង៥នាក់ ពីកម្លាំងសមត្ថកិច្ចនាថ្ងៃនោះ ក៏នៅមានជន៣នាក់ផ្សេងទៀតដែលជាម្ចាស់រថយន្ត ដឹកក្តារ និងសរសរក៏ត្រូវបានឃាត់ខ្លួនដូចគ្នា។ ដោយគ្រាន់តែជន៣នាក់ជាម្ចាស់រថយន្ត និង ឈើគឺត្រូវស្ថាប័នមេព្រៃជាអ្នកបន្តនីតិវិធី ចំណែកឯក្រុមបុគ្គលិកអង្គការជជុះមេ និងកូន៥នាក់នេះ គឺនគរបាលស្រុកសំបូរជាអ្នកអនុវត្ត។
អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ត្រី ណយ ស៊ីថាច បានឲ្យដឹងថា ជនទាំង៥នាក់ដែលចាប់ខ្លួននឹងបញ្ជូនខ្លួននេះមានឈ្មោះ ស៊ឹង គឹមស៊ា មានតួនាទីជាប្រធាន អង្គការបរិស្ថាន និងការពារសិទ្ធិពលរដ្ឋនៅខេត្តក្រចេះ និងកូនចៅចំនួន៤នាក់ផ្សេងទៀត មាន១.ឈ្មោះ រាជ ប្រកប ទី២.ឈ្មោះ ថៃ ណាង ទី៣.ឈ្មោះ ប៊ុន ចាន់ថ្លា ទី៤.ឈ្មោះ ឡៃ សេងហ៊ាប ជនដែលជាបក្ខពួក និងជាកូនចៅទាំង៤នាក់នេះជំនាញខាងប្រដេញឡាននៅផ្លូវជាតិ និងជំរិតទារប្រាក់ពីរថយន្ត ឬរ៉ឺម៉ក និងរទះដឹកឈើដែលឆ្លងកាត់ផ្លូវជាតិនៅតំបន់នោះ។ មិនត្រឹមតែប៉ុណ្ណោះនៅលើរថយន្តរបស់ពួកគេដែលជិះធ្វើសកម្មភាពខុសច្បាប់ ដែលពលរដ្ឋចាត់ទុកថា សកម្មភាពមិនខុសពីចោរប្លន់នោះ ក៏នៅមានអាវុធខុសច្បាប់ជាច្រើនដូចជាដាវ និងកាំបិតផងដែរ។
បើតាមសេចក្តីរាយការណ៍នានាពីស្រុកសំបូរ បានឲ្យដឹងថា កន្លងមកជនដែលតាំង ខ្លួនជាប្រធានអង្គការឈ្មោះ ស៊ឹង គឹមស៊ា បានជ្រើសរើសកូនចៅរបស់ខ្លួនជាច្រើននាក់ និងបានបោះទីតាំងស្នាក់ការខុសច្បាប់ឈរជើងនៅចំណុចភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ធ្វើសកម្មភាពខុសច្បាប់ ជាកុងត្រូលជជុះនៅតំបន់នោះយ៉ាងអនាធិបតេយ្យ ដោយសកម្មភាពរបស់ពួកគេធ្វើឡើងប្រៀបដូចចោរប្លន់ជំរិតទារប្រាក់ពីរថយន្ត រ៉ឺម៉ក និងរទះដឹកឈើរបស់ពលរដ្ឋ។
មានពេលខ្លះពួកគេត្រូវឡើងលើរថយន្តរើកកាយឆែកឆេរខុសច្បាប់ នៅពេលគេប្រដេញស្ទាក់ជាប់ដោយសង្ស័យថា មានដឹកឈើល្មើសច្បាប់ និងមិនបង់ប្រាក់ទៅឲ្យពួកគេនោះ។ មិនតែប៉ុណ្ណោះកន្លងមកពួកគេបានបង្កភាពអនាធិបតេយ្យលើផ្លូវជាតិ ដូចជាបង្កគ្រោះថ្នាក់ចរាចរ ជាញឹកញាប់ដល់អ្នកធ្វើដំណើរ បង្កឡើងដោយការប្រដេញឡានកាក់ទារលុយរបស់ក្រុមជនទាំងនោះ តែយ៉ាងណាសំណុំរឿងរបស់ពួកគេត្រូវរួចផុតពីទោសទណ្ឌរហូត ដោយសារតែតុលាការមិនចាត់ការ។
ជាមួយនឹងការចាប់ខ្លួនក្រុមជនទាំងនេះពលរដ្ឋសម្តែងការសាទរលើវិធានការរបស់សមត្ថកិច្ច និងក៏រំពឹងថា សមត្ថកិច្ចនឹងមានចំណាត់ការលើ នីតិវិធីយ៉ាងធ្ងន់ធ្ងរទៅលើក្រុមជនបង្កចលាចលក្នុងសង្គមទាំងនេះ៕
ចែករំលែកព័តមាននេះ