សហរដ្ឋអាមេរិក ៖ ភាគហ៊ុនរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកបានកើនឡើងកាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីលោក Donald Trump មានគម្រោងអនុញ្ញាតឲ្យមានការសាងសង់ជញ្ជាំងព្រំដែនរវាងប្រទេសខ្លួន និងម៉ិកស៊ិក បន្ទាប់ពីលោកយល់ស្របដល់គម្រោងពង្រីកបំពង់នាំប្រេង ។
ក្រុមហ៊ុនដែលកើនបានច្រើនជាងគេរួមមានក្រុមហ៊ុនផ្គត់ផ្គង់ថ្ម និងស៊ីម៉ង់ Martin Marietta Materials Inc ដែលបានប្រទះឃើញមានការកើនឡើងច្រើនយ៉ាងខ្លាំង និងក្រុមហ៊ុន Vulcan Materials Co ផងដែរ ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Martin Marietta បានកើនឡើងជិត៣%ឯណោះ ស្មើនឹង២៤១.២៥ដុល្លារ និងភាគហ៊ុនរបស់Vulcan បានកើនឡើង២,៥% ស្មើនឹង១៣៥,៦៨ដុល្លារ ក្នុង១ហ៊ុន ។
លោក Trump ត្រូវបានគេគិតថានឹងចាប់ផ្តើមចេញបទបញ្ជានីតិប្រតិបត្តិ ដើម្បីទប់ទល់នឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ រួមទាំងមានការបញ្ជាឲ្យសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិកផងដែរ ។
ទាំងនេះគឺបន្តបន្ទាប់ពីការឲ្យភ្លើងខៀវដល់គម្រោងសាងសង់បំពង់នាំប្រេងកាលពីថ្ងៃអង្គារ និងបទបញ្ជាឲ្យក្រុមហ៊ុនសាងសង់ទាំងនោះប្រើប្រាស់ដែកថែបរបស់អាមេរិក ។
ការសម្រេចចិត្តនេះក៏បានបង្កើនភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបំពង់ដែកទាំងនោះដូចជា Northwest Pipe Co ឲ្យឡើង៦%ផងដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង២%បន្ថែមទៀតកាលពីព្រឹងថ្ងៃពុធ ស្មើនឹង១៩,២៧ដុល្លារ បន្ទាប់ពីកើនដល់កម្រិតខ្ពស់ជាងគេនារយៈពេល១៨ខែកន្លងមកនេះ ៕
ចែករំលែកព័តមាននេះ