ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ចូល​ឆ្នាំ​ចិន ! ចុះ​ពិនិត្យ​នៅ​ផ្សារ​គគីរ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ លោក អ៊ូ ម៉ា​ន​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកណ្តាល​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​សហការ​ជាមួយ​អាជ្ញាធរ​ …

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ លោក អ៊ូ ម៉ា​ន​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកណ្តាល​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ ចំណីអាហារ​វេច​ខ្ចប់ ត្រី សាច់ បន្លែ ផ្លែ​ឈើ គ្រឿង​កំប៉ុង ភេសជ្ជៈ ដែល​បងប្អូន​ក្រុម​អាជីវក​រដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​គគីរ​ស្ថិត​ក្នុង​ឃុំ​គគីរ ស្រុ​កៀនស្វាយ នា​ឱកាស​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ចរាចរណ៍​លក់​នៅ​ទំនិញ ចំណីអាហារ ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។

លោក អ៊ូ ម៉ា​ន​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​មន្ត្រី​តាម​សាខា​កាំកុងត្រូល​ទាំង​២៥​ខេត្ត​-​ក្រុង ពិសេស​មន្ត្រី​កាំកុងត្រូល​ដែល​ឈរជើង​នៅ​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែ់ន ត្រូវ​យក​ចិ​ត្ព​ទុកដាក់​ពង្រឹង រឹត​បន្តឹងបន្ថែម​ក្នុង​ការ​ចុះ​ទប់ស្កាត់ បង្ក្រាប ពិនិត្យ​ទំនិញ និង​ចំណីអាហារ​ខូចគុណភាព ហួស​កាលបរិច្ឆេទ ឲ្យ​បានជា​ប្រចាំ រៀងរាល់ថ្ងៃ ដើម្បី​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បរិភោគ ។ ឥឡូវនេះ យើង​សង្កេត​ឃើញ​ថា មានការ​ប្រែប្រួល​ជា​វិជ្ជមាន​លើ​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​បងប្អូន​អាជីវករ អ្នកលក់​ទំនិញ​ចំណីអាហារ​វេច​ខ្ចប់ និង​ចំណីអាហារ ភេសជ្ជៈ គ្រឿង​កំប៉ុង​ផ្សេង​ៗ នៅ​តាម​បណ្តា​ហាង​លក់​ចាប់ហួយ តាម​ផ្សារ​តំបន់​ជនបទ ឬ​តាម​ផ្សារ​ទំនើប​នានា​នៅ​ទូ​ទាំង​ខេត្តកណ្តាល​នេះ ហើយដោយ​សារ​តែ​ពួក​គាត់​មានការ​យល់​ដឹង​ច្រើន​តាម​ការ​ពន្យល់​ណែនាំ​របស់​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ជា​ប្រចាំ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកណ្តាល បញ្ជាក់​បន្ថែម​ថា ចំពោះ​ការ​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ពិនិត្យ​ទំនិញ ចំណីអាហារ ភេសជ្ជៈ និង​គ្រឿង​កំប៉ុង​ផ្សេង​ៗ​នៅ​ក្នុង​ផ្សារ​គគីរ​ថ្ងៃនេះ គឺ​យើង​បាន​ប្រើ​រថយន្ត​មាន​ម៉ាស៊ីន​ពិសោធ​ទំនិញ ចំណីអាហារ ភេសជ្ជៈ និង​គ្រឿង​កំប៉ុង​ផ្សេង មក​ធ្វើការ​ពិសោធន៍​ជាក់ស្តែង​នៅ​នឹង​កន្លែង​តែ​ម្តង ។ ជា​លិទ្ធ​ផល​ក្នុងថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​យក​ទំនិញ ចំណីអាហារ ភេសជ្ជៈ និង​គ្រឿង​កំប៉ុង ចំនួន​៣៥​មុខ ដើម្បី​ធ្វើការ​ពិសោធន៍​ភ្លាម​ៗ ប៉ុន្តែ​៣២​មុខ​ធ្វើការ​ពិនិត្យ​រួច​ហើយ ពុំ​ឃើញ​មាន​សារធាតុ​គីមី​អ្វី​ទេ នៅ​សល់​៣​មុខ​ទៀត​ពិនិត្យ​មិន​ទាន់​ដឹង រ់ង​ចាំ​យក​ទៅ​ពិសោធ​នៅ​ឡា​បូ ។ ប្រសិនបើ​ពិនិត្យ​ឃើញ​ថា​មាន​ខូចគុណភាព ហួស​កាលបរិច្ឆេទ មាន​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ កម្លាំង​របស់​លោក​នឹង​រឹបអូស​យក​ទៅ​រក្សា​ទុក​ដើម្បី​ដុត​កម្ទេច​ចោល ។

ជា​ចុង​ក្រោយ លោក អ៊ូ ម៉ា​ន​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកណ្តាល សូម​អំពាវនាវ​បន្ថែម​ដល់​បងប្អូន​អាជីវករ​ទាំងអស់ កុំ​យក​ផលិតផល ចំណីអាហារ បន្លែ ផ្លែ​ឈើ ត្រី សាច់ ភេសជ្ជៈ និង​គ្រឿង​កំប៉ុង​ផ្សេង​ៗ ដែល​មាន​ជាតិ​គីមី​មក​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ទៀត នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ ៕