ចិនបង្ហាញយន្តហោះគ្មានមនុស្សបើកបំបាំងកាយ
ប្រទេសចិនកាលពីថ្ងៃទី១៩ មករា បានបង្ហាញយន្តហោះគ្មានមនុស្សបើកបំបាំងកាយមួយមានឈ្មោះថា ដាវស្រួច ឬ LIJIAN ជាភាសាចិន ដែលវាអាចផ្ទុកគ្រាប់បែកបានទម្ងន់ជាង២តោន ។

យន្តហោះនេះ ត្រូវបានចាត់ទុកជាការឈានមុខគួរឱ្យកត់សម្គាល់មួយ សម្រាប់ឧស្សាហកម្មយន្តហោះចិន ។ យោងតាមវ៉េបសាយ POPULAR SCIENCE ថា យន្តហោះគ្មានមនុស្សបើកនេះ អាចផ្ទុកគ្រាប់បែកបានស្មើនឹងយន្តហោះធម្មតា ។ ការផលិតយន្តហោះនេះ ទទួលបានពានរង្វាន់ចំណាត់ថ្នាក់ទី២ ខាងការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅចិន រួចក៏យន្តហោះប្រភេទនេះ ផលិតបានលើកដំបូងដែរ ខាងក្រៅអូតង់ ។
មានរាងប្រហាក់ប្រហែលគ្នាច្រើននឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-2 យន្តហោះដាវស្រួចនោះ មានប្រវែងជិត១០ម៉ែត្រ ហើយស្លាបទាំង២របស់វាមានប្រវែងប្រមាណ១៤ម៉ែត្រ ។ យន្តហោះធុននេះ ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយន្តហោះចិន ហើយមានឡតដាក់គ្រាប់បែកខាងក្នុង២ ។ យន្តហោះបំពាក់បច្ចេកវិទ្យាមិនឱ្យរ៉ាដាសត្រូវចាប់បាន ។ ការហោះហើរសាកល្បងលើកដំបូងធ្វើក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ហើយយន្តហោះគ្មានមនុស្សបើកចិននេះ អាចដាក់ឱ្យប្រើប្រាស់អំឡុងឆ្នាំ២០១៩-២០២០ ។
យោងតាមព័ត៌មានដំបូងៗថា យន្តហោះគ្មានមនុស្សបើកនេះ នឹងត្រូវប្រើសម្រាប់ការស៊ើបការណ៍ក្នុងបណ្តាតំបន់បំពាក់ដោយបណ្តាញការពារអាកាសមានបច្ចេកវិទ្យាខ្ពស់ ព្រមទាំងដើម្បីវាយប្រហារបណ្តានាវាចម្បាំងរបស់ពួកសត្រូវ ។ វាក៏អាចប្រើដែរ សម្រាប់ប្រតិបត្តិការប្រយុទ្ធនានាដែលជាអាវុធសំខាន់ប្រឆាំងបណ្តាទីតាំងមានកិច្ចការពារខ្ពស់។ វាក៏អាចប្រើសម្រាប់ចាក់ប្រេងតាមអាកាសឱ្យបណ្តាយន្តហោះគ្មានមនុស្សបើក ឬយន្តហោះឯទៀតៗផងដែរ ៕
ចែករំលែកព័តមាននេះ