គ្មានសញ្ញាថា មានអ្នកនៅរស់រានមានជីវិតឡើយរហូតដល់យប់ថ្ងៃទី១៩ មករា ក្រោមគំនរបាក់បែកនៃសណ្ឋាគារមានមនុស្ស៣០នាក់ ក្នុងនោះមានបណ្តាកុមារផង ២៤ម៉ោងក្រោយការបាក់ព្រិលកប់នៅភាគកណ្តាលអីុតាលី ដែលរងការប៉ះពាល់ស្រាប់ដោយការរញ្ជួយដីជាច្រើន ។
ការបាក់ព្រិលសង្កត់សណ្ឋាគារនេះ កើតមានរសៀលថ្ងៃទី១៨ មករា ក៏ប៉ុន្តែពួកអ្នកជួយសង្គ្រោះអាចចូលទៅដល់សណ្ឋាគារនេះ ស្ថិតនៅជិតក្រុង FARINDOLA តំបន់ភ្នំ ABRUZZES រហូតដល់ពេលយប់ ។
អ្នកនាំពាក្យក្រុមពន្លត់ភ្លើងអីុតាលី លោក LUCA CARI ថ្លែងទៅកាន់ AFP នាថ្ងៃទី១៩ មករា ថា សភាពការណ៍ពិតជាប្រកបដោយសោកនាដកម្មដោយគ្មានសញ្ញាអ្នកនៅរស់ឡើយក្នុងចំណោមមនុស្សស្ថិតក្នុងសណ្ឋាគារនេះ ។ ការបាក់ព្រិលបាននាំទាំងបំណែកនានាអាចសាកសពមនុស្សទាំងឡាយទៅកាន់កន្លែងចម្ងាយច្រើនរយម៉ែត្រពីទីតាំងសណ្ឋាគារ ។ មនុស្សតែ២នាក់អាចត្រូវជួយសង្គ្រោះនៅខាងក្រៅ ហើយសាកសពមនុស្ស២នាក់ត្រូវបានកាយយកចេញពីគំនរបាក់បែក ។
ក្រុមឯកទេសមួយរបស់កងទ័ពអីុតាលី នាយប់ថ្ងៃទី១៩ មករា បញ្ជូនមកកាន់សណ្ឋាគាររងគ្រោះដោយបើកផ្លូវឈូសកាយព្រិលចេញ ។
យោងតាមអ្នកទទួលខុសត្រូវខាងផ្នែកការពារស៊ីវិលថា ក្នុងសណ្ឋាគារ RIGOPIANO មានកម្ពស់៣ជាន់នេះ នាថ្ងៃទី១៨ មករា មានភ្ញៀវនៅខាងក្នុង២២នាក់ បុគ្គលិក៨នាក់ ព្រមទាំងមនុស្ស៤នាក់ផ្សេងទៀត ៕
ចែករំលែកព័តមាននេះ